(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចេញបញ្ជីឈ្មោះបេក្ខជន ដែលមានពិន្ទុខ្ពស់ជាងគេ ថ្នាក់វិទ្យាសាស្ត្រ-ពិន្ទុសរុប និងថ្នាក់វិទ្យាសាស្ដ្រសង្គម-ពិន្ទុសរុប នៃការប្រលងមធ្យម សិក្សាទុតិយភូមិ ចំណេះ​ទូទៅ និងបំពេញវិជ្ជា ឬហៅថា បាក់ឌុប សម័យប្រឡង៖ ២០ សីហា ២០១៨។

បើតាមក្រសួងអប់រំ បេក្ខជនប្រលងបាក់ឌុប នៅឆ្នាំ២០១៨នេះ ជាប់សរុប ៧៥,០៥៩នាក់​ ស្មើនឹង​ ៦៦.២១%។ មានបេក្ខជន និទ្ទេស​ A ២៩០នាក់, បេក្ខជន និទ្ទេស​ B ១​,៥៣២នាក់, បេក្ខជន និទ្ទេស​ C ៤,៦៣១នាក់, បេក្ខជន និទ្ទេស​ D ១៣,៩៩៩នាក់ និងបេក្ខជននិទ្ទេស​ E ៥៤,៦០៧នាក់។ ការប្រឡងសម្រាប់ឆ្នាំសិក្សា២០១៨នេះ មាន​​បេក្ខជន​បាន​ចុះឈ្មោះ​​ប្រឡង​​​សរុប​ចំនួន​ ១១៥,២៦៨នាក់ ស្រី​៥៨,១៥៨នាក់។

ខាងក្រោមនេះ ជាបញ្ជីឈ្មោះបេក្ខជន ដែលមានពិន្ទុខ្ពស់ជាងគេ ថ្នាក់វិទ្យាសាស្ដ្រ និងវិទ្យាសាស្ត្រសង្គម៖

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]