អ្នកទាំងអស់គ្នាប្រហែលជាដឹងហើយថា អាហារខ្លះដែលអ្នកកំពុងបរិភោគនៅក្នុងជីវិតប្រចាំថ្ងៃជាអាហាររូបត្ថម្ភ ហើយវាក៏បានធ្វើឲ្យយើងទទួលបាននូវសុខភាពល្អ និងកាយសម្បទានមាំមួន។ ចំណែកឯអាហារខ្លះទៀតមិនបានផ្តល់នូវសារជាតិចិញ្ចឹមគ្រប់គ្រាន់ ផ្ទុយពីនេះអាហារទាំងអស់នោះក៏បានធ្វើឲ្យមនុស្សមួយចំនួនធំញៀនក្នុងការហូបវា ហើយពេលខ្លះទៀតអាចនឹងខ្វះវាមិនបានទៀតផង។

ខាងក្រោមនេះជាអាហារ១០យ៉ាងដែលមនុស្សមួយចំនួនធំខ្វះវាមិនបានក្នុងម្ហូបប្រចាំថ្ងៃរបស់ពួកគេ៖

១. ឈីស (Cheese)

អ្នកទាំងអស់គ្នាដែលឆ្ងល់ទេ ហេតុអ្វីបានជាអ្នកមិនងាយបញ្ឈប់កូនៗរបស់អ្នកពីការញុំា Pizza ឬ Hamburger?  ស្តាប់ទៅដូចជាធម្មតាទេ តែបើយោងតាមការបញ្ជាក់របស់អ្នកជំនាញផ្នែកម្ហូបអាហារបានឲ្យដឹងថា ពួកគេបានរកឃើញសារធាតុញៀនមួយចំនួនដែលមាននៅក្នុងឈីស។

រូបភាពប៊រ័ ( Cheese )

២. សូកូឡា (Chocolate)

សូកូឡាគឺជារបស់ញុំាដែលពេញនិយមមួយសម្រាប់មនុស្សទូទៅ ពួកគេចូលចិត្តសូកូឡាព្រោះសារជាតិផ្អែមល្វីងរបស់វា ប៉ុន្តែអ្នកដឹងទេវាក៏ជាអាហារមួយដែលប៉ះពាល់ដល់សុខភាពដែរ។ ក្រៅពីធ្វើឲ្យរាងកាយមនុស្សឡើងទម្ងន់ បង្កើនជាតិស្ករ និងជួយបន្ថែមថាមពលហើយនោះ គេក៏រកឃើញសារធាតុញៀនដែលមាននៅក្នុងសូកូឡាដែលវាមានឈ្មោះថា theobromine ដែលជាសារធាតុធ្វើឲ្យមានការប៉ះពាល់ដល់សរសៃឈាម និងធ្វើឲ្យចង្វាក់បេះដូងលោតយឺត ដែលសារធាតុនេះហើយដែលធ្វើឲ្យមនុស្សមានអារម្មណ៍ធូរស្បើយ (relax) បន្ទាប់ពីការទទួលទានវា។

រូបភាពសូកូឡា ( Chocolate )

៣. សាច់ (Meat)

សាច់ជាអាហារដែលចំបងបំផុតរបស់មនុស្សទូទៅបរិភោគដើម្បីទទួលបាននូវកម្លាំង។ លើសពីនេះទៅទៀត គេក៏បានឃើញថាមានសារធាតុចិញ្ចឹមជាច្រើនដែលមាននៅក្នុងសាច់ដូចជា ប្រូតេអ៊ីន អាស៊ីតអាមីណូ និងសារធាតុចិញ្ចឹមជាច្រើនទៀតដែលជាសារធាតុដ៏ចាំបាច់បំផុតដែលវាបានចូលរួមទៅចិញ្ចឹមផ្នែកផ្សេងៗនៃសារពាង្គកាយទាំងមូលរបស់មនុស្សជាពិសេសសាច់ដុំ។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺវាក៏មានផ្ទុកនូវសារធាតុមួយដែលមានឈ្មោះថា Hypoxanthine ដែលជាសារធាតុញៀនមួយដែលធ្វើឲ្យមនុស្សទូទៅញៀនក្នុងការហូបសាច់ទាំងអស់នោះ។

រូបភាពសាច់ (Meat)

៤. សូដា (Soda)

សារជាតិកាហ្វេអ៊ីនដែលផ្ទុកក្នុងគ្រឿងភេសជ្ជៈ ឬសូដា អាចធ្វើឲ្យអ្នកញៀននិងចង់ហូបវាម្តងហើយម្តងទៀត។ ទទួលស្គាល់ថាភេសជ្ជៈសូដាអាចផ្ដល់កម្លាំងដល់រាងកាយតែវាក៏ធ្វើឲ្យសុខភាពអ្នកចុះខ្សោយដែរចំពោះអ្នកដែលចូលចិត្តហូបជាប្រចាំ និងញឹកញាប់ពេក។ 

រូបភាពសូដា ( Soda )

៥. ដំឡូងបន្ទះ (Potato Chips)

សាកយកដំឡូងបន្ទះទាំងនោះមកញុំានៅពេលដែលអ្នកកំពុងធ្វើអ្វីមួយមើលដូចជា មើលកុន ឫ មើលសៀវភៅ ពេលខ្លះអ្នកនឹងញ៉ាំវាអស់ដោយមិនដឹងខ្លួន។  នេះដោយសារសារជាតិ Dopamine ដែលមាននៅក្នុងនំដំឡូងទាំងអស់នោះ។ លើសពីនេះទៅទៀត អ្នកអាចនឹងឈឺ ឫ រងការប៉ះពាល់ទៅលើប្រព័ន្ធអ្វីមួយក្នុងរាងកាយរបស់អ្នកបន្ទាប់ពីការទទួលទានសារជាតិប្រៃហួសកម្រិត និងសារជាតិញៀនមួយចំនួនដែលមានផ្ទុកនៅក្នុងដំឡូងបន្ទះទាំងអស់នោះ។

រូបភាពដំឡូងបន្ទះ

៦. ស្រូវសាឡី (Wheat)

ស្រូវសាឡីដែលជាទូទៅគេច្រើនយកវាទៅច្នៃធ្វើជាស្រាបៀរ និងនំបុ័ង ត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មនុស្សទូទៅដែលបានបរិភោគវាក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ប៉ុន្តែពួកគេមិនបានដឹងពីផលប៉ះពាល់របស់វាទេ សារជាតិ Polypeptides ដែលគេរកឃើញនៅក្នុងស្រូវសាលី អាចធ្វើឲ្យមនុស្សញៀនហូបវា។ មិនត្រឹមប៉ុណ្ណោះ សារជាតិដែលផ្សំចេញពីស្រូវសាឡីនេះទៀតសោត ក៏អាចនឹងធ្វើឲ្យសុខភាពមនុស្សចុះខ្សោយ ប្រឈមមុខនឹងជំងឺធំៗមួយចំនួនដូចជា ជំងឺបេះដូង និងជំងឺធាត់… ជាដើម។

រូបភាពស្រូវសាលី ( Wheat​ )

៧. កាហ្វេ (Coffee)

អ្នកណាមិនពេញនិយមក្លិនដ៏ឈ្ងុយ និងរសជាតិដ៏ឆ្ងាញ់របស់កាហ្វេនោះ ទោះបីជាវាមានរសជាតិល្វីងក៏ដោយ។ កាហ្វេអាចធ្វើឲ្យអ្នកដែលញ៉ាំវាមានកម្លាំង និងបំបាត់ការងងុយគេង ព្រោះសារធាតុកាហ្វេអ៊ីនដ៏ច្រើន។

រូបភាពកាហ្វេ ( Coffee )

៨. ការ៉េម (Ice Cream)

អ្នកទាំងអស់គ្នាប្រហែលជាមិនជឿទេ ពេលដែលពួកយើងសម្រេចដាក់បញ្ចូលការ៉េមជាអាហារដែលមានមនុស្សជាច្រើនញៀនហូប។ ដោយសារជាតិផ្អែម, ជាតិក្រែម (Cream) និងស្ករដែលមានក្នុងការ៉េមនេះហើយដែលជាដើមហេតុដែលធ្វើឲ្យមនុស្សញៀន ជាពិសេសក្មេងៗនិងមនុស្សវ័យជំទង់។

រូបភាពការ៉េម ( Ice Cream )

៩. ស្ករស (Table Sugar)

អ្នកជំនាញផ្នែកម្ហូបអាហារក៏បានរកឃើញថាស្ករស ជាគ្រឿងផ្សំមួយដែលអាចធ្វើឲ្យមនុស្សញៀនផងដែរ។ យោងទៅតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Queensland University of Technology នៃប្រទេសអូស្ត្រាលី៕

រូបភាពស្ករស (​ Table Sugar )

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]