អុីតាលី៖ ក្រុមជម្រើសជាតិព័រទុយហ្គាល់ កំពុងបន្តការហ្វឹកហាត់ដោយគ្មានវត្តមានរបស់ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo យ៉ាងខ្លាំងក្លានៅក្នុងទីក្រុង Lisbon មុនការប្រកួតលើកដំបូងរបស់ពួកគេក្នុងពានរង្វាន់ UEFA Nations League ជាមួយក្រុមជម្រើសជាតិអុីតាលីនៅយប់នេះ។

Cristiano Ronaldo

គ្រូបង្វឹកក្រុមជម្រើសជាតិព័រទុយហ្គាល់លោក Fernando Santos បាននិយាយថា៖ «ការប្រកួតនេះនឹងក្លាយជាការប្រកួតដ៏លំបាកមួយសម្រាប់ពួកយើង ព្រោះពួកយើងបានអវត្តមានខ្សែប្រយុទ្ធសំខាន់របស់យើងគឺកីឡាករ Cristiano Ronaldo ដែលគេបានសូមខ្ញុំសម្រាកមួយរយៈដើម្បីប្រឹងប្រែងបន្តការហ្វឹកហាត់រកគ្រាប់បាល់នៅក្នុងក្លិបថ្មីរបស់គេ។»

បច្ចុប្បន្ននេះដែរ អតីតកីឡាកររបស់ក្លិបអធិរាជាស Real Madrid នេះមិនបានបន្តការហ្វឹកហាត់នៅក្នុងក្លិបសេះបង្កង់ Juventus ឡើយដោយគេបាននាំគ្រួសាររបស់គេទៅលំហែកាយនៅឯមាត់សមុទ្រវិញក្រោយហ្វឹកហាត់ចប់កាលពីម្សិលមិញ។

Cristiano Ronaldo
Cristiano Ronaldo

គួរឲ្យដឹងថា ក្រុមម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់ Euro កាលពីឆ្នាំ ២០១៦ បានត្រឹមតែប្រកួតស្មើគ្នាជាមួយក្រុមជម្រើសជាតិក្រូអាតកាលពីថ្ងៃ សុក្រ សប្តាហ៍មុនប៉ុណ្ណោះ៕

Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]