ភ្នំពេញ៖ ទោះបីជាមានវ័យកាន់តែជ្រេយ៉ាងណាក្តី ក៏តារាកំប្លែងនាយក្រឹម កាន់តែទទួលបាននូវប្រជាប្រិយភាពខ្លាំង ពីបណ្តាអ្នកគាំទ្រជាច្រើន មិនត្រឹមតែប៉ុណ្ណោះលោកបានចេញមុខធ្វើជាគណកម្មការកម្មវិធី លំដាប់ថ្នាក់ពិភពលោក Cambodia Got’s Talent ។

ស្របពេលជាមួយគ្នានេះដែរ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា បច្ចុប្បន្នតារារូបនេះក៏ទទួលបានចំណងដៃគ្រាប់ពេជ្រមួយគូ ក្រោមដំណក់ឈាមរួមគ្នាជាមួយនឹង តារាកំប្លែង ស្រីលាភ។យ៉ាងណាមិញ បន្ទាប់ពីកូនកើតឃើញថា តារារូបនេះកម្របញ្ចេញរូបភាពស្និទ្ធស្នាល ជាមួយនឹងកូនស្រីទាំងពីរនេះណាស់។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ ក៏បានលេចនូវរូបភាពជាច្រើនសន្លឹក ដែលជារូបភាពបង្ហាញក្តីស្រលាញ់ និងមើលថែចំពោះកូនៗទាំងពីរ ដែលទាំងនេះជារូបភាពដែលលោកកម្រ នឹងបង្ហាញឲ្យអ្នកគាំទ្របានដឹងតែម្តង។

ក្រោយពីបានឃើញដូច្នោះ ក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើន សរសើរដល់រូបលោក ដោយទោះបីជាមាន ភាពមមាញឹកនៅក្នុងការងារយ៉ាងណាក្តី តែលោកក៏មានពេលនៅមើលកូនៗដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

នាយក្រឹម
នាយក្រឹម និងកូនស្រី
នាយក្រឹម និងកូនស្រី
នាយក្រឹម និងកូនស្រី
នាយក្រឹម និងកូនស្រី
នាយក្រឹម និងកូនស្រី
នាយក្រឹម និងកូនស្រី
នាយក្រឹម និងកូនស្រី
នាយក្រឹម និងកូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយក្រឹម