ភ្នំពេញ៖ សាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ​ (AUPP) បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ៥ កន្លែង សម្រាប់សិស្សដែលប្រឡងជាប់បាក់ឌុប លើជំនាញទំនាក់ទំនងអន្តរជាតិ។

សិស្សានុសិស្សសាកលវិទ្យាល័យ AUPP

លោកសាស្រ្តាចារ្យបណ្ឌិត Kenneth Dunn សាកលវិទ្យាធិការ AUPP មានប្រសាសន៍ថា៖

«AUPP ផ្តល់ឱកាសឱ្យសិស្សឆ្នើមបំផុត ដែលប្រឡងជាប់បាក់ឌុប​ ប៉ុន្តែខ្វះលទ្ធភាពបង់ថ្លៃសិក្សា ឱ្យទទួលបានការអប់រំមួយដ៏ល្អបំផុតសម្រាប់អនាគតខ្លួនឯង ក្រុមគ្រួសារ និងអាចជួយដល់សង្គមជាតិ»។

លោកបានបន្តថា ការផ្តល់អាហារូបករណ៍ពិសេសនេះ ជាការបន្ថែមលើអាហារូបករណ៍ដែលផ្តល់ដល់សិស្សប្រឡងជាប់បាក់ឌុបបាននិទ្ទេស A និង B។

AUPP ជាគ្រឹះស្ថានឧត្តមសិក្សាលំដាប់កំពូលមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលផ្តល់នូវការអប់រំប្រកបគុណភាពខ្ពស់បំផុត និងមានសញ្ញាបត្រដែលទទួលស្គាល់ជាសកល។

AUPP សូមអញ្ជើញសិស្សប្រឡងជាប់បាក់ឌុបទាំងអស់​ មកទទួលព័ត៌មានបន្ថែមស្តីពីការផ្តល់អាហារូបករណ៍ និងកម្មវិធីសិក្សាដោយផ្ទាល់នៅសាកលវិទ្យាល័យ AUPP។

AUPP មានទីតាំងស្ថិតនៅអគារលេខ ២៧៨H ភូមិក្រោលគោ ផ្លូវ ២០១R សង្កាត់គីឡូម៉ែត្រ​លេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ 

ទូរស័ព្ទទំនាក់ទំនង៖ ០២៣ ៩៩០ ០២៣ / ០១២ ២៦៦ ៦៣១ / ០១២ ៨៩៨ ១២៤

សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ
សិស្សានុសិស្ស AUPP
សិស្សានុសិស្ស AUPP
សិស្សានុសិស្ស AUPP
សិស្សានុសិស្ស AUPP
សិស្សានុសិស្ស AUPP
សិស្សានុសិស្ស AUPP
សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]