ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវស្វាគមន៍ក្រុមជម្រើសជាតិម៉ាឡេស៊ី ក្នុងការប្រកួតមិត្ដភាពអន្ដរជាតិកម្ដៅសាច់ដុំ មុននឹងឈានដល់ការប្រកួត AFF Suzuki Cup នៅវេលាល្ងាចនេះលើទឹកដីពហុកីឡដ្ឋានជាតិ។ 

សន្និសីទសារព័ត៌មានម្សិលមិញ

កម្ពុជា និងម៉ាឡេស៊ី ដែលជាប្រទេសស្ថិតក្នុងតំបន់អាស៊ានដូចគ្នា ធ្លាប់ជួបគ្នាជាច្រើនលើកច្រើនសារមកហើយ ប៉ុន្ដែក្រុមដែលមានរហ័ស្សនាមថាគោព្រៃ ស្គាលរសជាតិឈ្នះម្ដងប៉ុណ្ណោះលើក្រុមម៉ាឡេស៊ី សម្រាប់៥ប្រកួតចុងក្រោយ។ ការឈ្នះចុងក្រោយរបស់កម្ពុជា ទៅលើម៉ាឡេស៊ី គឺជ័យជម្នះ ១-០ ក្នុងការប្រកួតមិត្ដភាព កាលពីឆ្នាំ២០១១ មកម៉្លេះ ក្រៅពីនោះគឺបរាជ័យទាំងអស់ ខណៈការប្រកួតចុងក្រោយរវាងក្រុមទាំង២ គឺនៅថៃ្ងទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងពានរង្វាន់ AFF Suzuki Cup ដោយកម្ពុជា ចាញ់ ៣-២។ 

៥ប្រកួតចុងក្រោយរវាងកម្ពុជា និងម៉ាឡេស៊ី៖ 

-ម៉ាឡេស៊ី ៥-០ កម្ពុជា (ឆ្នាំ២០០២)

-ម៉ាឡេស៊ី ៦-០ កម្ពុជា (ឆ្នាំ២០០៧)

-កម្ពុជា ១-០ ម៉ាឡេស៊ី (ឆ្នាំ២០១១)

-ម៉ាឡេស៊ី ៤-១ កម្ពុជា (២០១៤)

-ម៉ាឡេស៊ី ៣-២ កម្ពុជា (២០១៦) 

សម្រាប់៥ប្រកួតចុងក្រោយរបស់កម្ពុជាគឺ៖

-អាហ្គានីស្ថាន ២-១ កម្ពុជា

- ឡាវ ០-១ កម្ពុជា

-កម្ពុជា ០-១ ហ្ស៊កដានី

-កម្ពុជា ១-២ មីយ៉ាន់ម៉ា

-វៀតណាម ៥-០ កម្ពុជា  

ក្រុមជម្រើសជាតិកម្ពុជា

៥ប្រកួតចុងក្រោយរបស់ម៉ាឡេស៊ី៖

-ចិនតៃប៉ិ ២-០ ម៉ាឡេស៊ី

-ម៉ាឡេស៊ី ១-០ ហ្វ៊ីជី

-ម៉ាឡេស៊ី ៧-០ ប៊ូតាន់

-លីបង់ ២-១ ម៉ាឡេស៊ី

-ម៉ាឡេស៊ី ២-២ ម៉ុងហ្គោល 

ក្រុមជម្រើសជាតិម៉ាឡេស៊ី
ការប្រកួតរវាងម៉ាឡេស៊ី និងកម្ពុជា កន្លងទៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]