ស្វីស៖ ជារឿងមួយគួរឲ្យសោកស្ដាយខ្លាំងណាស់ ដែលលោក Beat Ritchner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា ដែលបានជួយអាយុជីវិត កុមារកម្ពុជារាប់លាននាក់បានទទួលមរណភាព ក្នុងជន្មាយុ៧១ឆ្នាំ នៅវេលាម៉ោង ២និង៤៥ព្រឹក ម៉ោងក្នុងប្រទេសស្វីស។

ដំណឹងដ៏សែនកៀមក្រំនេះ បានធ្វើឲ្យមហាជនទាំងអស់ មានការឈឺចាប់ និងសោកស្ដាយជាខ្លាំង ព្រោះតែមិននឹកស្មានថា ភ្លាមៗត្រូវបាត់បង់មនុស្សល្អ ដែលសង្គ្រោះកុមារកម្ពុជាយើង ក្នុងពេលយ៉ាងឆាប់រហ័សបែបនេះឡើយ។

យ៉ាងណាមិញ ដើម្បីបង្ហាញពីទំហំចិត្តការគោរព ពីភក្ដីភាពនៃការលះបង់របស់លោក កន្លងមកសម្រាប់កុមារតូចៗកម្ពុជា ស្រាប់តែមុននេះបន្តិច ក៏មានការចែកចាយតគ្នាពីជីវប្រវត្តិខ្លះៗរបស់លោក Beat Ritchner លើបណ្ដាញសង្គម ។

ជាមួួយគ្នានេះដែរ វីដេអូឯកសារនោះ ក៏បានបង្ហាញពីដើមទង ដែលលោកបានសម្រេចចិត្ត មកដល់ប្រទេសកម្ពុជា ក្នុងបេសកម្មជួយកុមារតូចៗតាមរយៈការផ្ដល់សេវាកម្មសុខភាព ដោយមិនគិតថ្លៃ ជាពិសេសការប្រឹងប្រែងរកជំនួួយពីគ្រប់ទីតំបន់លើពិភពលោក ឲ្យមហាជនបានជ្រាបបន្ថែម៕

ចង់ជ្រាបច្បាស់តាមដានវីដេអូខាងក្រោម៖

លោកBeat Ritchner
លោកBeat Ritchner
លោកBeat Ritchner
សាររបស់សារព័ត៌មានអន្តរជាតិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]