ភ្នំពេញ៖ លទ្ធផលបានចេញ កាលពីប៉ុន្មានម៉ោងមុននេះហើយ សិស្សជាច្រើន ក៏ទទួលបានលទ្ធផលល្អនៅក្នុងការ ប្រលងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨នេះ ស្របពេលដែលមានមហាជនជាច្រើនបាននាំគ្នា ចូលរួមអបអរសាទរដល់ពួកគេ ដែលទទួលបានលទ្ធផលដ៏ល្អបែបនេះ។

ជាក់ស្តែង គ្រាន់តែចេញលទ្ធផលភ្លាម មុខមាត់របស់សិស្សដែលទទួលបានលំដាប់ពិន្ទុខ្ពស់ៗ ដែលទទួលបាននិទ្ទេសA ក៏ត្រូវបានបង្ហាញមុខមាត់ជាបន្តបន្ទាប់ច្រើន គួរឲ្យកត់សម្គាល់។

តែបើក្រឡេកទៅមើលបងប្អូនកូនក្មួយ របស់តារាជាច្រើនដួងនៅក្នុងប្រទេសយើង ដែលទទួលបានលទ្ធផលល្អនៅក្នុងថ្ងៃនេះវិញ ក៏បានលេចមុខជាបន្តបន្ទាប់។ នៅក្នុងនោះយើងក៏ឃើញតារាOriginal Song ម៉ម ពេជ្ជរិទ្ធ ដែលបានប្រលងជាប់និន្ទេសE ដែលមានលំដាប់ពិន្ទុ៤៤.៩៦៨ ខណៈពេលដែលឆ្នាំមុនប្អូនមិនទទួលបានជោគជ័យ។

មិនត្រឹមតែក៏ឃើញមានកូនស្រីពៅសំណព្វចិត្តរបស់តារាកំប្លែង នាងគ្រត ក៏ទទួលបានជោគជ័យដែរ ដោយនាងទទួលបាននិទ្ទេសE ផងដែរ។ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ក្មួយប្រុសដ៏សង្ហារបស់កញ្ញាឌុច សោភា ក៏ទទួលបានជ័យលាភីនៅក្នុងការប្រលងមិនអន់ដែរ ដោយប្អូនប្រុសទទួលបាននិទ្ទេសA ដែលមានលំដាប់ពិន្ទុ ៩៩.៩៣៨ឯណោះ៕

សូមទស្សនារូបភាពខាងក្រោម៖

១)ក្មួយប្រុសឌុច សោភា បាននិន្ទេសA
១)ក្មួយប្រុសឌុច សោភា បាននិន្ទេសA
១)ក្មួយប្រុសឌុច សោភា បាននិន្ទេសA
2)កូនស្រីនាងគ្រត ទទួលបាននិទ្ទេសE
2)កូនស្រីនាងគ្រត ទទួលបាននិទ្ទេសE
៣)ម៉ម ពេជ្ជរិទ្ធទទួលបាននិទ្ទេសE
៣)ម៉ម ពេជ្ជរិទ្ធទទួលបាននិទ្ទេសE

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌុច សោភា