កូរ៉េខាងត្បូង៖ សព្វថ្ងៃមានអាហារច្រើនប្រភេទរាប់មិនអស់ដែលខុសប្លែកគ្នាតាមវប្បធម៌នីមួយៗដូចជាខ្មែរ ថៃ ចិន កូរ៉េ ជប៉ុន។ល។ ក្នុងនោះមានអាហារមួយមុខរបស់កូរ៉េ ដែលតាមការសិក្សាថ្មីមួយបានឱ្យដឹងថា វានឹងជួយឱ្យកូរ៉េខាងត្បូងក្លាយជាប្រទេសដំបូងគេ ដែលប្រជាជនមានអាយុកាលរស់ជាមធ្យមដល់ ៩០ ឆ្នាំ ជាពិសេសគឺស្ត្រីភេទ ចាប់ពីឆ្នាំ ២០៣០ ទៅ។ នោះគឺគីមឈី។ 

អាហារគីមឈីរបស់កូរ៉េ

“គីមឈី” ឬស្ពៃក្តោបជ្រក់បែបកូរ៉េជាអាហារដ៏សំខាន់ដែលមានរសជាតិប្រៃលាយហិរ។ វាសំបូរទៅដោយបាក់តេរីជំនួយ វីតាមីន A វីតាមីន B ព្រមទាំងផ្ទុកបាក់តេរីអាស៊ីដឡាក់ទីកជាច្រើន ដែលជាបាក់តេរីល្អ ហើយភាគច្រើនមានក្នុងទឹកដោះគោជូរ និងគ្រឿងក្នុងដែលមានសុខភាពល្អ។ 

អាហារគីមឈីរបស់កូរ៉េ

អ្នកវិទ្យាសាស្ត្រគិតថាវាជាមូលហេតុដែលធ្វើឱ្យប្រជាជនកូរ៉េខាងត្បូងរស់បានអាយុវែង។ បុគ្គលិកខ្លះត្រូវបានផ្តល់ “គីមឈី” ជារង្វាន់បន្ថែមដើម្បីជួយពួកគេក្នុងការទិញស្បៀងអាហារ និងគ្រឿងផ្សំប្រចាំឆ្នាំ។ ថ្វីបើ “គីមឈី” មិនមែនជាបុព្វហេតុតែមួយគត់ក្នុងការរស់បានយូរនេះ ក៏ព្រោះតែកូរ៉េខាងត្បូងមានប្រព័ន្ធថែទាំសុខភាពដ៏ល្អប្រសើរ ក៏ការញ៉ាំអាហារដែលមានគីមឈី បាយ និងត្រី ពិតជាអាចធ្វើឱ្យមានភាពអស្ចារ្យនេះបាន។ 

អាហារគីមឈីរបស់កូរ៉េ

គួរបញ្ជាក់ថា ក្រៅពីកូរ៉េខាងត្បូងក៏នៅមានប្រទេស ៦ ផ្សេងទៀតដែលប្រជាជនរស់បានអាយុវែងប្រហាក់ប្រហែលគ្នាដូចជា បារាំង ជប៉ុន អូស្ត្រាលី កាណាដា ឈីលី និងចក្រភពអង់គ្លេស ប៉ុន្តែនៅឆ្នាំ ២០៣០ ស្ថិតិអាចនឹងប្រែប្រួល៕

អាយុរស់ជាមធ្យមរបស់ស្ត្រី (លើ) និងបុរស (ក្រោម)

សូមទស្សនាវីដេអូខាងក្រោម៖ 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]