ភ្នំពេញ៖ កាន់តែគៀកជិតដល់ថ្ងៃរៀបការ តារាចម្រៀងលំដាប់ជួរមុខកញ្ញា ឱក សុគន្ធកញ្ញា កាន់តែហ៊ានបង្ហាញរូបភាពផ្អែមល្ហែម ជាមួយគូដណ្តឹងជាសាធារណៈ ជាបន្តបន្ទាប់ ស្របពេលដែលនាងមិនធ្លាប់បង្ហាញពីមុនមកនោះទេ ខណៈពេលដែលអ្នកទាំងពីរបានមានចិត្តលើគ្នា មិនតិចជាង៥ឆ្នាំនោះទេ។

ជាក់ស្តែង ថ្ងៃកំណើតរបស់តារារូបនេះក៏ជិតបានខិតចូលមកដល់ហើយ តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល និងរំភើបជំនួសនាងនោះគឺ នាងទទួលបានក្តីសុខពីគ្រួសារខ្លាំង ជាពិសេសគូដណ្តឹងសំណព្វចិត្តរបស់ខ្លួន ដែលបានSurprise នៅក្នុងថ្ងៃកំណើត ទោះបីជាមិនទាន់ដល់ថ្ងៃពិតប្រាកដរបស់នាង យ៉ាងណាក្តី។

រាល់រូបភាពនៅក្នុងថ្ងៃពិសេសនេះ ឃើញថានាងបានទទួល ក្តីសុខពិតប្រាកដ ដែលពោរពេញដោយស្នាមញញឹមពីគូដណ្តឹង ទោះបីជាពួកគេមិនទាន់បានរៀបការនឹងគ្នាយ៉ាងណាក្តី។

ក្រោយពីបានឃើញរូបភាពទាំងនេះ អ្នកគាំទ្រជាច្រើនពិតជាសប្បាយចិត្តជំនួសរូបនាងខ្លាំង ដោយមិនត្រឹមតែមានគ្រួសារដ៏កក់ក្តៅនោះទេ តែនាងក៏មានអនាគតស្វាមីដែលយល់ចិត្ត និងធ្វើឲ្យនាងសប្បាយចិត្តបែបនេះ៕

ចង់ជ្រាបថា នៅក្នុងថ្ងៃកំណើតរបស់តារារូបនេះ ពោរពេញដោយក្តីសុខយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ៖ 

សុគន្ធកញ្ញា និងម្តាយ
សុគន្ធកញ្ញា និងម្តាយ
សុគន្ធកញ្ញា និងម្តាយ
សុគន្ធកញ្ញា និងប្អូនប្រុស
សុគន្ធកញ្ញា និងប្អូនស្រី
សុគន្ធកញ្ញា និងគូដណ្តឹង
សុគន្ធកញ្ញា និងគូដណ្តឹង
សុគន្ធកញ្ញា
សុគន្ធកញ្ញា និងក្រុមគ្រួសារ
សុគន្ធកញ្ញា និងក្រុមគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា