ភ្នំពេញ៖ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ កម្មវិធីប្រលងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី២ តែងតែមានអ្វីប្លែកៗសម្រាប់អ្នកទស្សនារាប់ម៉ឺននាក់ ដោយក្នុងនោះឃើញថាក្មេងៗជាច្រើន ក៏មានសមត្ថភាពខ្លាំង នៅក្នុងការបញ្ចេញសម្លេងឲ្យត្រូវចិត្ត Coach។

ក៏ប៉ុន្តែបេក្ខភាពវ័យក្មេងរូបខ្លះវិញ ក៏មិនបានទទួលនូវជ័យលាភីនៅក្នុងកម្មវិធីនោះទេ តែពួកគេក៏ទទួលបាននូវបទពិសោធន៍ នៃការចូលប្រលងចម្រៀងក្នុងកម្មវិធីលំដាប់បែបនេះ។ ជាក់ស្តែង កាលពីយប់មិញនេះ ដែលជាសប្តាហ៍ទី៤ គេក៏បានសង្កេតឃើញក្មេងស្រីមួយរូប ដែលទើបតែមានវ័យ៩ឆ្នាំ តែសម្លេងពីរោះខ្លាំងគួរឲ្យចាប់អារម្មណ៍។

នៅក្នុងនោះដែរ ប្អូនស្រីកែវ ទិត្យផល្លី ដែលលើកបទរបស់Coach សុគន្ធកញ្ញា មកច្រៀងបញ្ចេញសមត្ថភាព ស្រែកឡើងបានយកខ្ពស់ ធ្វើឲ្យមា្ចស់បទរូបនេះ ទប់ចិត្តមិនបានចុចប៊ូតុងជ្រើសយកប្អូនស្រីមុនគេ។ លើសពីនេះទៅទៀត សូម្បីតែCoach ទាំង២នាក់ទៀត ក៏អត់ទ្រាំចុចប៊ូតុង យកមិនបានដែរ។

យ៉ាងណាមិញ ទោះបីជាCoach ទាំង៣ខំប្រឹង និយាយបញ្ចុះបញ្ចូលដណ្តើមគ្នាយកប្អូនស្រីយ៉ាងណាក្តី ក៏ប្អូននៅតែពេញចិត្តជ្រើសយក Coach សុគន្ធកញ្ញា ដើម្បីឈានទៅវគ្គបន្តទៀតផងដែរ។

បន្ថែមលើសពីនេះទៅទៀត ប្អូនស្រីមិនត្រឹមតែច្រៀងពីរោះនោះទេ នាងក៏មានមុខមាត់គួរឲ្យស្រលាញ់ ជាពិសេសការនិយាយស្តីលេងសើច ធ្វើឲ្យអ្នកទស្សនាជាច្រើន ពេញចិត្ត និងស្រលាញ់ប្អូនគ្រប់គ្នា៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីឲ្យកាន់តែជ្រាបច្បាស់៖

Coach ទាំង៣
Coach សុគន្ធកញ្ញា
ប្អូនស្រីកែវ ទិត្យផល្លី
គ្រួសារ ប្អូនស្រីកែវ ទិត្យផល្លី
ប្អូនស្រីកែវ ទិត្យផល្លី
ប្អូនស្រីកែវ ទិត្យផល្លី
ប្អូនស្រីកែវ ទិត្យផល្លី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]