(ភ្នំពេញ)៖ តារាសម្ដែងស្រីសិចស៊ី កញ្ញា បេនី យ៉ាំង ត្រូវបានមហាជនដឹងថា នាង គឺជាតារាសម្ដែងស្រី ដែលមានភាពលេចធ្លោខ្លាំង តាមរយៈការបញ្ចេញនូវភាពសិចស៊ី មិនចាញ់តារាសិចស៊ីដទៃទៀត។ យ៉ាងណាមិញ ការបញ្ចេញនូវដើមទ្រូង ក៏ដូចជារាងដ៏គួរឲ្យក្នក់ក្នាញ់ របស់តារាមួយដួងនេះ ក៏មានការចាប់អារម្មណ៍ខ្លាំង ពីបណ្ដាអ្នកលេងចូលចិត្ត លេងបណ្ដាញសង្គមហ្វេសប៊ុក ខណៈកាលពីពេលថ្មីៗនេះ ស្រីស្អាត បេននី យ៉ាំង បានបង្ហាញរូបថតប៉ុន្មានសន្លឹក នៅលើបណ្តាញសង្គម ដែលបង្ហាញអោយឃើញពីច្រមុះពិតរបស់នាងដែលកំពុងតែ ជួបនៅបញ្ហាធ្ងន់ធ្ងរខ្លាំង និងកំពុងព្យាបាលមិនទាន់ជាសះស្បើយនៅឡើយ បានធ្វើឲ្យមហាជនក៏ដូចជាអ្នកគាំទ្ររបស់នាងហួសចិត្តជាខ្លាំង។

ជាការកត់សម្គាល់ បន្ទាប់ពីបញ្ចេញរូបថតពិតបានធ្វើឲ្យមហាជន និងហ្វេនគាំទ្ររបស់នាង បានបង្ហាញនូវការ អាណិតអាសូរ ក៏ដូចជាសរសេរសារជូនពរតារាស្រីស្រស់រូបនេះឲ្យឆាប់ជាសះស្បើយ និងហ្វេនខ្លះបានបញ្ចេញមតិកោតសរសើរតារាស្រីរូបនេះផងដែរ ថាក្លាហានហ៊ានបញ្ចេញមុខមាត់ពិត មិនខ្លាចទៅនឹងពាក្យរិះគន់ រឺបាត់បង់ប្រជាប្រិយភាពនោះឡើយ។ កន្លងមកប្រិយមិត្តបានជ្រាបខ្លះៗរួចមកហើយថា កញ្ញាស្រីស្រស់ បេននី យ៉ាំង បានជួបបញ្ហាច្រមុះជាយូរឆ្នាំណាស់មកហើយ ក្រោយពីបានទៅវះកាត់កែកុន នៅប្រទេសថៃ ដោយក្រោយពេលត្រឡប់មកពីកែសម្ផស្សលើកទី១ លទ្ធផលមិនល្អ នាងក៏ត្រឡប់ទៅធ្វើម្ដងទៀត ហើយលទ្ធផលនៅតែមានភាពធ្ងន់ធ្ងរ ដោយរលាក និង ឈានទៅដុះសាច់ច្រមុះថែមទៀត ដូច្នេះពេលនាងបង្ហោះរូបភាពនៅលើបណ្តាញសង្គម ឬចេញទៅក្រៅម្តងៗនាងតែងតែពាក់ម៉ាសជាប្រចាំទើបតែពេលនេះ ថៅកែស្រីវ័យក្មេងរូបនេះក្លាហានហ៊ានបង្ហាញមុខមាត់ពិតរបស់ខ្លួនដែលកំពុងជួបបញ្ហាធ្ងន់ធ្ងរគួរឲ្យអាណិតអាសូរ។

ក្រៅពីនេះ ស្រីស្រស់ បេននី យ៉ាំង ក៏បានសរសេរសារយ៉ាងវែងអន្លាយផងដែរថា «រូបភាពនាងខ្ញុំ ដែលថតដោយកាមេរ៉ាសុីនគ្មានអុីដីត ហឹម…អ្នកខ្លះថាអោយខ្ញុំចេះចុះគ្រប់ពាក្យគ្រប់ម៉ាត់ដៀលកប់មាត់មិនស្អាតអាក្រក់ណាស់ សួរថា benne yang ដែលខ្វល់ទេ?អ្នកនិយាយខ្ញុំអាក្រក់តើហានថតមុខសុីនផុសឬឲ្យមនុស្សខ្លួនស្រឡាញ់ឃើញមុខពិតចឹងទេ?តែសំរាប់ខ្ញុំវិញទោះអ្នកណានិយាយបែបណាខ្ញុំនៅតែចង់ផុសញាុំបាយក៏របស់ខ្លួនលុយចាយឡានជិះថែមទាំងមានមនុស្សតាមស្រឡាញ់ច្រើននោះច្រើនព្រោះអីដឹងទេព្រោះតែខ្ញុំមិនដែលមានចរិតមួយដែលថាខ្វល់ខ្វាយនឹងមនុស្សគ្មានតំលៃអស់នឹងឡើយ..បើអ្នកមានតំលៃអ្នកពុំយកតំលៃអ្នកមករវល់នឹងអ្នកដទៃទេ រៀនទទួលយកខ្លួនឯងសិនទៅ នាងនាងដែលនិយាយគេនោះ..មុខយើងបែបណាក៏មនុស្សដែលយើងស្រឡាញ់គេ នៅប្រាប់ថាបងស្រឡាញ់អូនដែរ យល់អត់នាង..»។

ទោះបីជាឃ្លាតឆ្ងាយពីសិល្បៈ តែជីវិត បេននី យ៉ាំង មានភាពហ៊ឺហារ រស់នៅលើវីឡាដ៏ស្កឹមស្កៃ មានរថយន្តស៊េរីទំនើបដល់ទៅពីរគ្រឿង ឯតម្លៃវិញដល់ទៅរាប់ម៊ឺនដុល្លារ ខណៈកាលពីថ្មីៗនេះនាងទើបតែបង្ហាញផ្ទះវីឡាថ្មី កំពុងសាងសង់ជិតរួចរាល់៕

បេនី យ៉ាំង
បេនី យ៉ាំង
បេនី យ៉ាំង
បេនី យ៉ាំង

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បេនី យ៉ាំង