អ៊ីស្រាអែល៖ បច្ចុប្បន្ននេះតារាបង្ហាញម៉ូត កាន់តែមានចំនួនច្រើនឡើងៗ នៅក្នុងវិស័យសិល្បៈ ជាពិសេស តារាដែលជាកុមារៗ ក៏កាន់តែទទួលបាននូវការទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រទូទៅ។

ជាក់ស្តែង កុមារី Mia Aflalo ដែលមានទីកន្លែងកំណើតនៅក្នុងប្រទេសអ៊ីស្រាអែល បានក្លាយទៅជាតារាបង្ហាញម៉ូតវ័យក្មេង មានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងពិភពលោក ព្រោះតែនាងកើតមកមានសក់ដ៏ខ្មៅរលើបរលោង និងមានភាពស្រស់ស្អាតយ៉ាងខ្លាំងខុសប្លែកពីគេឯង។

ក្នុងវ័យទើបតែ ៥ ឆ្នាំប៉ុណ្ណោះ Mia Aflalo មានសក់ខ្មៅ ហើយថែមទាំងរលោងស្អាតយ៉ាងក្រាស់ មិនចាញ់មនុស្សពេញវ័យប៉ុន្មានទេ ដែលគេកម្របានឃើញពីមុនមកណាស់។ 

សព្វថ្ងៃ Mia Aflalo បានថតបង្ហាញម៉ូតឱ្យទស្សនាវដ្តីធំៗ លំដាប់ថ្នាក់ពិភពលោកដូចជា Vogue ជាដើមផងដែរ និងទទួលបានការសរសើរពីអ្នកថតម៉ូតឱ្យនាងថា ជាក្មេងស្រីម្នាក់ដែលមិនចេះងក់ងរច្រើន ហើយថែមទាំងចូលចិត្តឱ្យគេធ្វើម៉ូតសក់ស្អាតៗឱ្យខ្លួនថែមទៀតផង៕

តោះចង់ដឹងថា កុមារី Mia Aflalo វ័យ ៥ ឆ្នាំ មានសក់ខ្មៅវែងស្រស់ស្អាតយ៉ាងណាខ្លះនោះ យើងមកតាមដានទស្សនារូបភាពដូចខាងក្រោមនេះទាំងអស់គ្នា៖  

សក់ខ្មៅរបស់ Mia Aflalo
សក់ខ្មៅរបស់ Mia Aflalo
សក់ខ្មៅរបស់ Mia Aflalo
សក់ខ្មៅរបស់ Mia Aflalo
សក់ខ្មៅរបស់ Mia Aflalo
សក់ខ្មៅរបស់ Mia Aflalo
សក់ខ្មៅរបស់ Mia Aflalo
សក់ខ្មៅរបស់ Mia Aflalo
សក់ខ្មៅរបស់ Mia Aflalo
សក់ខ្មៅរបស់ Mia Aflalo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]