បរទេស៖ នៅក្នុងបទសម្ភាសន៍ជាមួយ Bloomberg TV លោក Jack Ma វ័យ ៥៤ ឆ្នាំបានបង្ហើបប្រាប់ថា ខ្លួនមានគម្រោងចូលនិវត្តន៍ពីក្រុមហ៊ុនយក្ស Alibaba នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ ដោយនឹងងាកមកធ្វើការងារ ផ្នែកវិស័យអប់រំវិញ។ 

លោក Jack Ma បាននិយាយថា “មានរឿងជាច្រើនដែលខ្ញុំអាចរៀនសូត្រតាមលោក Bill Gates បាន គឺខ្ញុំគ្មានថ្ងៃក្លាយទៅជាអ្នកមាននោះទេ។ ប៉ុន្តែរឿងតែមួយគត់ដែលខ្ញុំអាចធ្វើបាននោះគឺ ខ្ញុំអាចចូលនិវត្តន៍មុនពេលកំណត់បាន។ ខ្ញុំគិតថា ថ្ងៃណាមួយ និងឆាប់ៗនេះ ខ្ញុំនឹងត្រលប់ទៅធ្វើជាគ្រូបង្រៀនវិញ ហើយនេះគឺជារឿងដែលខ្ញុំធ្វើបានល្អប្រសើរជាងធ្វើជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Alibaba”

គួររម្លឹកផងដែរថា លោក Bill Gates បានចូលនិវត្តន៍ជាផ្លូវការនៅ ម៉ោង ៦:២៥ នាទីល្ងាច ថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០១៤ ដែលរូបលោកបានឈប់ពីតំណែង ជាប្រធានរបស់ក្រុមហ៊ុន Microsoft មកធ្វើជាទីប្រឹក្សាបច្ចេកវិទ្យានៅក្នុងផ្នែកគ្រប់គ្រងវិញ។

យោងតាមគេហទំព័រ Business Insider របស់សហរដ្ឋអាមេរិក លោក Jack Ma ធ្លាប់ធ្វើជាគ្រូបង្រៀនភាសាអង់គ្លេស មុនគាត់ក្លាយទៅជាកំពូលមហាសេដ្ឋីពិភពលោក។ នៅពេលនោះ គាត់អាចរកប្រាក់ចំណូលបានត្រឹមតែ ១២ ដុល្លារក្នុងមួយខែប៉ុណ្ណោះពីការបង្រៀនភាសាអង់គ្លេសនៅក្នុងសាកលវិទ្យាល័យក្នុងស្រុកមួយ។

ក្នុងអំទ្បុងពេលសម្ភាសន៍ គេក៏បានសួរលោកថា “តើលោកនឹងគ្រោងចូលនិវត្តន៍នៅពេលណា?” លោក Jack Ma ក៏បានសើច ហើយនិយាយថា "អ្នកនឹងដឹងឆាប់ៗនេះ" ៕   

លោក Jack Ma
លោក Jack Ma ធ្វើបទសម្ភាសន៍ជាមួយ Bloomberg TV
ក្រុមហ៊ុន Alibaba

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]