ភ្នំពេញ៖ កាលពីយប់មិញនេះ តារាចម្រៀងស្រីរូបស្រស់កញ្ញា ឈិត សុវណ្ណបញ្ញា បានរៀបចំធ្វើពីធីខួបកំណើតយ៉ាងសាមញ្ញ ជាមួយមិត្តភិក្តសិទ្ធិស្នាលតែប៉ុន្មាននាក់ប៉ុណ្ណោះ ដោយមិនបានអញ្ជើញមិត្តសិល្បៈមកចូលរួមច្រើននោះទេ។

ជាក់ស្ដែង កាលពីល្ងាចមិញនោះដែរ មិត្តភក្តិជិតស្និទ្ធរបស់តារាចម្រៀងស្រី កញ្ញា ឈិត សុវណ្ណបញ្ញា ប្រហែលជាជិត១០នាក់តែប៉ុណ្ណោះ បានចូលរួមកម្មវិធីខួបកំណើតរបស់នាង នៅឯគេហដ្ឋានរបស់តារាស្រីរូបនេះផ្ទាល់តែម្ដង ដោយក្នុងនោះមានការហូបអាហារជួបជុំគ្នា និងច្រៀងរាំ យ៉ាងសាមញ្ញធម្មតា ជាមួយនឹងនំខេក និងកាដូជាច្រើនជូនទៅដល់តារាស្រីរូបនេះ ក្នុងថ្ងៃកំណើតផងដែរ។

យ៉ាងណាមិញ បើទោះបីជាខួបកំណើតរបស់នាង មិនសូវជាធំដុំ ដូចជារាល់ឆ្នាំក៏ដោយក្តី តែគេសង្កេតឃើញថា រូបនាងពិតជាសប្បាយចិត្តខ្លាំង ញញឹមបិទមាត់មិនជិតនោះទេ៕

តោះកុំឲ្យខាតពេលយូរ តាមដានរូបភាពក្នុងពិធីខួបកំណើត កញ្ញា ឈិត សុវណ្ណបញ្ញា ទាំងអស់គ្នា៖ 

ទិដ្ឋភាពខួប ឈិត សុវណ្ណបញ្ញា
ទិដ្ឋភាពខួប ឈិត សុវណ្ណបញ្ញា
ទិដ្ឋភាពខួប ឈិត សុវណ្ណបញ្ញា
ទិដ្ឋភាពខួប ឈិត សុវណ្ណបញ្ញា
ទិដ្ឋភាពខួប ឈិត សុវណ្ណបញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិត សុវណ្ណបញ្ញា