សព្វថ្ងៃនេះយើងសង្កេតឃើញថា ភេសជ្ជៈមានច្រើនមុខនៅលើទីផ្សារដូចជា ស្រាបៀរ ស្រាក្រហម ទឹកក្រូច ទឹកផ្លែឈើ ទឹកដូង ទឹកដោះគោ កាហ្វេ តែ ជាដើម។ និយាយរួម មនុស្សយើងបានបង្កើតភេសជ្ជៈជាច្រើនមុខ សម្រាប់ទទួលទាន និងបំពេញតាមតម្រូវការទីផ្សារ។

ថ្ងៃនេះយើងសូមណែនាំអ្នករាល់គ្នា មកស្គាល់ពីភេសជ្ជៈចម្លែកទាំង ៧ នៅជុំវិញពិភពលោក ដែលអ្នករាល់គ្នាពុំធ្លាប់ស្គាលពីមុនមក។

# Bilk (ស្រាបៀរទឹកដោះគោ) 

Bilk (ស្រាបៀរទឹកដោះគោ)

ចម្លែកមែនទេ? យើងធ្លាប់តែឮកាហ្វេទឹកដោះគោ មិនដែលឮស្រាបៀរទឹកដោះគោទេ ប៉ុន្តែវាពិតជាមានមែន។ Bilk (ស្រាបៀរទឹកដោះគោ) នេះត្រូវបានផលិតឡើងដោយប្រទេសជប៉ុន។ បើលោកអ្នកមានឱកាសបានទៅលេងប្រទេសជប៉ុន សូមកុំភ្លេចសាកល្បងរសជាតិវាផង។

# ស្រាក្រឡុក The Aunt Roberta 

ស្រាក្រឡុក The Aunt Roberta

ប្រសិនបើស្រាក្រទ្បុកធម្មតាៗ មិនសូវខ្លាំងសម្រាប់អ្នក អ្នកអាចសាកល្បងផឹកស្រាក្រទ្បុក The Aunt Roberta បាន។ វាផ្សំទ្បើងពីស្រាស ស្រា Vodka ស្រា Brandy ស្រា Absinthe និងស្រា Blackberry ក្រទ្បុកបញ្ចូលគ្នា។ ផឹកមួយកែវនេះ ដឹងថាអ្នកប្រាកដជាជក់ចិត្តជាក់ជាមិនខាន។

# តែបឺរ (Butter Tea) 

តែបឺរ (Butter Tea)

តែបឺរមួយនេះមានលក់នៅទីបេ វាផ្សំមកពីស្លឹកតែ បឺរ និងអំបិល បន្ទាប់មកចាក់ទឹកក្តៅចូល រួចលាយជាមួយនឹងទឹកដោះគោបន្ថែមទៀត។ វាមានរសជាតិប្លែក និងពិសេសមើលទៅគួរឲ្យចង់ញុំា។

# ទឹកដោះសេះ  

ទឹកដោះសេះ

យើងធ្លាប់តែផឹកទឹកដោះគោ ប៉ុន្តែនៅប្រទេសម៉ុងហ្គោលី គេនិយមផឹកទឹកដោះសេះ។ វាមានរសជាតិឆ្ងាញ់ និងមានវីតាមីនច្រើនជំនួយដល់សុខភាព។

# ស្រា.ស ត្រាំជាមួយបង្គួយ 

ស្រាសត្រាំជាមួយបង្គួយ

ដើមកំណើតរបស់ស្រានេះ មកពីប្រទេសចិន វៀតណាម ហើយនៅទីផ្សារយើងមួយចំនួនក៏ឃើញមានលក់ដែរ។ នេះគឺជាស្រា.សដែលត្រាំជាមួយសត្វបង្គួយ អ្នកខ្លះថាផឹកវាទៅប៉ូវកម្លាំង និងកម្ចាត់ជំងឺបានមួយរយមុខ។

# ស្រាត្រាំជាមួយពស់វែក 

ស្រាត្រាំជាមួយពស់វែក

ស្រដៀងគ្នាទៅនឹងស្រាត្រាំបង្គួយដែរ វាមានលក់នៅតាមទីផ្សារមួយចំនួននៅក្នុងប្រទេសកម្ពុជា ចិន វៀតណាម។ ល ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]