គូស្នេហ៍ជុំវិញពិភពលោក តែងតែព្យាយាមរកវិធីសាស្រ្តផ្សេងៗខុសប្លែកពីគ្នាដើម្បីឱ្យស្នេហារបស់ពូកគេស្ថិតនៅគង់វង្សយូរអង្វែង ស្រលាញ់គ្នារហូត និងមិនបែកបាក់ទៅណា។ សម្រាប់ប្រទេសប៉ែកអឺរ៉ុបមួយចំនួន ការចាក់សោរគូស្នេហ៍នៅតាមទីតាំងមួយចំនួនតាមជំនឿរបស់ប្រទេសរបស់ពួកគេ ត្រូវបានគេជឿថាសុទ្ធតែអាចធ្វើឱ្យស្នេហានៅស្ថិតស្ថេរបាន និងមិនបែកគ្នានោះឡើយ។

ដូច្នេះថ្ងៃនេះយើងនឹងនាំអារម្មណ៍មិត្តអ្នកអានមកស្កាល់ទីតាំងចាក់សោរគូស្នេហ៍ជុំវិញពិភាពលោកដែលល្បីល្បាញ និងមានជំនឿថាស័ក្តិសិទ្ធិដូចជា៖

២០. ស្ពាន Ponte Milvio ក្រុងរ៉ូម ប្រទេសអ៊ីតាលី

ជាស្ពានចំណាស់ជាងគេក្នុងប្រទេសអ៊ីតាលី ​ដែលសម្បូរទៅដោយភ្ញៀវទេសចរណ៍មកលំហែរអារម្មណ៍  ជាពិសេសក៏ជាកន្លែងល្បីចាក់សោរគូស្នេហ៍ផងដែរ។ 

ស្ពាន Ponte Milvio ក្រុងរ៉ូម ប្រទេសអ៊ីតាលី

១៩.ភ្នំ Huangshan ប្រទេសចិន

កាលពីមុនមានរឿងព្រេងមួយតំណាលថាមានគូស្នេហ៍ប្តីប្រពន្ធមួយគូហក់លោតទៅក្នុងជ្រោះនេះដើម្បីសច្ចារួមរស់ស្ម័គ្រស្មោះជាមួយគ្នា។ តែពេលបច្ចុប្បន្ន ​គូស្នេហ៍ទាំងអស់មិនបាច់ផ្សងគ្រោះថ្នាក់បែបនេះទេ ​នៅទីនេះមានកន្លែងចាក់សោរបញ្ជាក់ចិត្តស្មោះដ៏ល្បីផងដែរ។ 

ភ្នំ Huangshan ប្រទេសចិន

១៨. ស្ពាន Brooklyn ទីក្រុងញ៉ូយ៉កសហរដ្ឋអាមេរិច

ក្នុងមួយឆ្នាំៗគូស្នេហ៍ជាច្រើនរាប់សិបគូបានមកស្ពានមួយកន្លែងនេះដើម្បីចាក់សោរគូស្នេហ៍ និងបួងសួសសុំឱ្យស្នេហានៅគង់វង្ស។ 

ស្ពាន Brooklyn ទីក្រុងញ៉ូយ៉កសហរដ្ឋអាមេរិច

១៧. ស្ពាន Pont Des Arts ទីក្រុងប៉ារីស ប្រទេសបារាំង

ស្ពានដែលសាងសង់ក្នុងឆ្នាំ១៨០១ នេះ គឺជាស្ពានថ្មើរជើងដែលឆ្លងកាត់ទន្លេ Seine ថែមទាំងជាកន្លែងដែលគូស្នេហ៍នាំគ្នាចាក់សោរគូស្នេហ៍ផ្សងជួបគ្នា និងសុំឱ្យស្នេហាគង់វង្សផងដែរ។ 

ស្ពាន Pont Des Arts ទីក្រុងប៉ារីស ប្រទេសបារាំង

១៦. សួន Lu Xun ក្រុងសៀងហៃ ប្រទេសចិន

កន្លែងនេះបានរចនាដើមឈើមួយដើម្បីឱ្យគូស្នេហ៍ចាក់សោរគូស្នេហ៍ផ្សងជួបគ្នាគ្មានថ្ងៃបែក។ 

សួន Lu Xun ក្រុងសៀងហៃ ប្រទេសចិន

១៥. N Seoul Tower ក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង

អ្នកណាមិនល្បី ទីតាំងចាក់សោរលើស្ពានដែលសុទ្ធតែសោរមានពណ៌ចម្រុះគួរឱ្យត្រកាលនៅទីនេះ សាកសមបំផុតសម្រាប់គូស្នេហ៍បង្កើតពេលវេលាផ្អែមល្ហែមរួមគ្នា។ 

N Seoul Tower ក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង

១៤. ​​​​​​​​​​​​​​​​​​​​​ស្ពាន Luzhkov ក្រុងម៉ូស្គូប្រទេសរុស្ស៊ី

នៅលើស្ពាននេះមានសាងសង់ដើមឈើស្នេហា ៧ដើម ដែលធ្វើពីលោហៈ និងដែកដ៏រឹងមាំសម្រាប់ទ្រទម្ងន់សោរគូស្នេហ៍ដែលនាំគ្នាចាក់ដើម្បីឱ្យស្នេហារឹងមាំ។ 

ស្ពាន Luzhkov ក្រុងម៉ូស្គូប្រទេសរុស្ស៊ី

១៣. The Flame of Liberty ក្រុងប៉ារីសប្រទេសបារាំង

នៅជុំវិញរូបសំណាក់នេះក៏ជាកន្លែងដ៏ល្បីឈ្មោះផងដែរ សម្រាប់គូស្នេហ៍នាំគ្នាចាក់សោរគូស្នេហ៍ដើម្បីជួយឱ្យស្នេហាពួកគេស្ថិតនៅគង់វង្ស និងមិនបែកគ្នាជារៀងរហូត។ 

The Flame of Liberty ក្រុងប៉ារីសប្រទេសបារាំង

១២. ស្ពាន Massachusetts Avenue ក្រុង Boston រដ្ឋ Massachusetts សហរដ្ឋអាមេរិច

ការចាក់សោរគូស្នេហ៍នៅលើស្ពានបេតុងមួយនេះ ធ្វើឱ្យពួកគេមានជំនឿថាអាចជួយធ្វើឱ្យស្នេហារបស់ពួកគេនៅគង់វង្ស។ 

ស្ពាន Massachusetts Avenue ក្រុង Boston រដ្ឋ Massachusetts សហរដ្ឋអាមេរិច

១១. Padráo Dos Descobrimentos ក្រុង Libson ប្រទេសព័រទុយហ្គាល់

រូបសំណាកមួយនេះក៏ជាកន្លែងដ៏ល្បីល្បាញផងដែរ សម្រាប់គូស្នេហ៍ទាំងឡាយនាំគ្នាមកចាក់សោរគូស្នេហ៍សុំឱ្យស្នេហារបស់ពួកគេនៅស្ថិតស្ថេរ និងស្រលាញ់គ្នារហូត។

Padráo Dos Descobrimentos ក្រុង Libson ប្រទេសព័រទុយហ្គាល់

១០. Casa Di Giulietta ក្រុង Verona ប្រទេសអ៊ីតាលី

ស្នេហាស្មោះស្ម័គ្ររញ្ជួយមេឃដីរបស់ Romeo និង Juliet អ្នកណាៗក៏ប្រាថ្នាចង់បានដែរ។ ដូច្នេះហើយទីតាំងផ្ទះ Juliet បានក្លាយជាកន្លែងគូស្នេហ៍ចាក់សោរផ្សងឱ្យស្នេហាគង់វង្សស្មោះស្ម័គ្រ។

Casa Di Giulietta ក្រុង Verona ប្រទេសអ៊ីតាលី

៩. The Locks Fountain ក្រុង Montevideo ប្រទេសអ៊ុយរ៉ាហ្គាយ

ទីតាំងទឹកផុសមួយកន្លែងនេះក៏ជាកន្លែងល្បីផងដែរ សម្រាបគូស្នេហ៍នាំគ្នាចាក់សោរគូស្នេហ៍ផ្សងសុំស្នេហាពិតមិនបែកបែរ។ 

.The Locks Fountain ក្រុង Montevideo ប្រទេសអ៊ុយរ៉ាហ្គាយ

៨. ស្ពាន Stan Musial Veterans Memorial ក្រុង St.Louis ប្រទេស Missouri

ស្ពានដែលបានសាងសង់រំលឹកដល់យុទ្ធជនមួយកន្លែងនេះ ពិតជាមានទេសភាពស្រស់ស្អាតមែនទែន ថែមទាំងនៅក្បែរកន្លែងដែលល្បីល្បាញសម្រាប់ចាក់សោរគូស្នេហ៍ផងដែរ។

ស្ពាន Stan Musial Veterans Memorial ក្រុង St.Louis ប្រទេស Missouri

៧. PONTE DE L'ARCHEVÊCHÉ ក្រុងប៉ារីស ប្រទេសបារាំង

កន្លែងនេះជាទីតាំងចាក់សោរគូស្នេហ៍ដ៏ល្បីល្បាញជាងគេបំផុតប្រចាំទីក្រុងប៉ារីស ថែមទាំងមានទេសភាពស្រស់ស្អាតទៀតផង។ 

PONTE DE L'ARCHEVÊCHÉ ក្រុងប៉ារីស ប្រទេសបារាំង

៦. MOST LJUBAVI IN VRNJAČKA ក្រុង Banja ប្រទេស Serbia

ស្ពានមួយកន្លែងនេះត្រូវបានគេដាក់ឈ្មោះមួយទៀតថា ស្ពានស្នេហា យោងទៅតាមរឿងព្រេងនិទានកាលពី១០០ឆ្នាំបានតំណាលថា មាននារីម្នាក់ឈ្មោះ Nada បានស្រលាញ់គ្នាជាមួយបុរសជនជាតិ Serbian ឈ្មោះ Relja។ Relja បានសុំ Nada រៀបការ តែគួរឱ្យស្តាយ Relja ត្រូវចេញទៅធ្វើសង្គ្រាមទាំងមិនទាន់បានរៀបការ។ ក្រោយមក Relja បានជួបនារីផ្សេង និងបានរៀបការចោល Nada។ Nada ឈឺចាប់ និងរង់ចាំទាំងបេះដូងខ្ទេចខ្ទាំរហូតដល់ស្លាប់។ ក្រោយពីរឿងរបស់ Nada ត្រូវបានគ្រប់គ្នាដឹងឮ និងសម្តែងក្តីអាណិតអាសូរ មាននារីម្នាក់ផ្សេងទៀត បានសរសេរឈ្មោះនាង និងគូស្នេហ៍របស់នាងចង់ភ្ជាប់នៅលើស្ពានដែល Relja និង Nada ធ្លាប់បានជួបគ្នា ដោយនាងគិតថាវាអាចជួយចងចិត្តគូស្នេហ៍ និងធ្វើឱ្យស្នេហារបស់នាងមិនបែកបែរ។ ក្រោយមកស្ពាននេះក៏ត្រូវបានគូស្នេហ៍ជាច្រើនគូធ្វើបែបនេះ តៗគ្នារហូតមក។  

MOST LJUBAVI IN VRNJAČKA ក្រុង Banja ប្រទេស Serbia

៥. ស្ពាន Butchers’ ក្នុង Ljbljana ប្រទេសស្លូវ៉ានី

ស្ពានដែលទើបតែសាងសង់នៅក្នុងឆ្នាំ ២០១០នេះ ក៏ត្រូវបានគូស្នេហ៍ ឬគូស្វាមីភរិយា នាំគ្នាចាក់សោរគូស្នេហ៍ផងដែរ ដោយពួកគេមានជំនឿថាអាចជួយស្នេហារបស់ពួកគេនៅជាអមតៈ។ 

ស្ពាន Butchers’ ក្នុង Ljbljana ប្រទេសស្លូវ៉ានី

៤. ស្ពាន Hohenzollern ក្រុង Cologne ប្រទេសអាឡឺម៉ង់

ស្ពាននេះសាងសង់នៅក្នុងចន្លោះឆ្នាំ ១៩០៧ និងឆ្នាំ ១៩១១ បន្ទាប់ពីស្ពានចាស់ត្រូវបានបំផ្លាញ។ ស្ពាននេះជាកន្លែងដែលគូស្នេហ៍ ឬគូស្វាមីភរិយាមកចាក់សោរគូស្នេហ៍ និងបោះសោរចូលទៅក្នុងទន្លេ ដែលពួកគេជឿថាអាចជួយឱ្យស្នេហារបស់ពួកគេនៅគង់វង្ស និងស្រលាញ់គ្នារហូត។

ស្ពាន Hohenzollern ក្រុង Cologne ប្រទេសអាឡឺម៉ង់

៣. Tank House Lane ក្រុង Toronto ប្រទេសកាណាដា

លោហៈធាតុដែក ដែលសាងសាង់ចេញជាអក្សរ Love មួយនេះត្រូវបានគេធ្វើឡើងដើម្បីឱ្យគូស្នេហ៍ចាក់សោរផ្សងជួបស្នេហាពិតមិនបែកបែរផងដែរ។ 

Tank House Lane ក្រុង Toronto ប្រទេសកាណាដា

២. Vodootvodny Canal ក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី

ដើមឈើស្នេហាដែលបានសាងសង់នៅទីនេះគឺដើម្បីឱ្យគូស្នេហ៍ទាំងឡាយចាក់សោរគូស្នេហ៍ ផ្សងឱ្យេស្នេហារបស់ពួកគេនៅគង់វង្ស និងស្រលាញ់គ្នាដល់ចាស់កោងខ្នង។

Vodootvodny Canal ក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី

១. Malá Strana District ក្រុង Prague សាធារណរដ្ឋឆែក

ស្ពានមួយកន្លែងដ៏ល្បីល្បាញមួយនេះត្រូវបានសាងសង់យ៉ាងរឹងមាំដើម្បីឱ្យគូស្នេហ៍មកចាក់សោរគូស្នេហ៍ ដោយពួកគេយល់ថាអាចជួយធ្វើឱ្យស្នេហារបស់ពួកគេនៅស្ថិតស្ថេរ មិនបែកបែរ។ 

Malá Strana District ក្រុង Prague សាធារណរដ្ឋឆែក

យ៉ាងម៉េចដែរ? កុំភ្លេចនាំគូស្នេហ៍ទៅផងណា!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]