អេស្ប៉ាញ៖ ក្រុមអធិរាជស Real Madrid បានបំណែកនូវកំណត់ត្រាមួយមុនពេលដែលក្លិបយក្សអេស្ប៉ាញនេះបានសម្រេចចិត្តលក់ខ្សែប្រយុទ្ធ Cristiano Ronaldo ទៅឲ្យក្លិប Juventus កាលពីរដូវក្តៅកន្លងទៅ។

Cristiano Ronaldo

ក្រុមម្ចាស់ជើងឯកក្របខណ្ឌ Champions League ដល់ទៅ ៣សម័យកាលជាប់ៗគ្នានេះបានទទួលជ័យជម្នះយ៉ាងអស្ចារ្យនូវក្នុងការប្រកួតក្នុងឆ្នាំ ២០១៧-១៨ កន្លងទៅដោយពួកគេបានយកឈ្នះទៅលើក្រុមហង្សក្រហម Liverpool ដោយលទ្ធផល ៣-១ ដើម្បីគ្រងជើងឯកជាលើកទី ១៣របស់ពួកគេក្នុងក្របខណ្ឌកំពូលនេះ។

ទោះយ៉ាងណាក៏ដោយ ក្រុមដែលមានមូលដ្ឋាននៅទីក្រុងម៉ាឌ្រីដនេះបានខកចិត្តមិនតិចទេនៅក្នុងរដូវក្តៅនេះ គ្រាដែលអតីតខ្សែប្រុយ្ធក្លិបបិសាចក្រហម Manchester United បានចាកចេញពីរដ្ឋធានីអេស្ប៉ាញដើម្បីផ្លាស់ទៅចូលរួមជាមួយក្រុម Juventus នៅក្នុងតម្លៃ ១០៥ លានផោន។

កីឡាករវ័យ ៣៣ឆ្នាំរូបនេះគឺជាកីឡាករដ៏សំខាន់ម្នាក់របស់ក្រុម Real Madrid នៅក្នុងរដូវកាល ២០១៧-១៨ ដែលគេបានជួយឲ្យក្លិបមួយនេះអាចរកបានប្រាក់ចំណូល ៧៥០.៩ លានអឺរ៉ូ(៦៧១ លានផោន)គឺមានការកើនឡើង១១% ប្រៀបទៅនឹងឆ្នាំមុនៗ។

Cristiano Ronaldo

តួលេខនេះគឺមិនបានរាប់បញ្ចូលប្រាក់ដែលទទួលបានពីការផ្ទេរចេញរបស់កីឡាករទៅកាន់ក្លិបផ្សេងៗនៅរដូវកាល ២០១៧-១៨នោះទេ ប៉ុន្តែបើតាមការឲ្យដឹងរបស់ទស្សនាវដ្តីរបស់ក្លិប Real Madrid ផ្ទាល់គឺទឹកប្រាក់ប្រមាណ ៧៦លានផោនតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា ក្លិប Real Madrid បានកើនឡើងនូវប្រាក់ចំណូលដ៏ធំបំផុតដែលមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០០០ នៅពេលដែលលោក Florentino Perez បានក្លាយជាប្រធានក្លិបដំបូងបំផុត ហើយនេះជាការចំណេញដល់ទៅ ៣ឆ្នាំជាប់ៗគ្នាផងដែរ៕ 

Cristiano Ronaldo
Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]