ភ្នំពេញ៖ ទោះបីជាមានងារជាកំពូលតារាចម្រៀងស្រី ល្បីលំដាប់ជួរមុខប្រចាំប្រទេស និងថែមទាំងមានជំនួញក្នុងដៃជាច្រើនជាបន្តបន្ទាប់ ក៏កញ្ញា ឱក សុគន្ធកញ្ញា កម្របើកបង្ហាញពីភាពឡូយឆាយរបស់ខ្លួន ឲ្យទស្សនិកជនបានជ្រាបខ្លាំងណាស់។

ប៉ុន្តែទោះបីជា មានការលាក់បាំងខ្លាំងយ៉ាងណា ក៏នៅតែមានអ្នកគាំទ្រជាច្រើន ព្យាយាមតាមដានចង់ដឹង ពីជីវិតឯកជនរបស់នាងដូចគ្នាដែរ។

ក្នុងនោះ បើតាមរយៈរូបភាពដ៏កម្រ ដែលបានបែកធ្លាយកន្លងមក បានឲ្យឃើញថា ទិដ្ឋភាពខាងក្នុងផ្ទះធំទ្រនំខ្ពស់របស់កញ្ញា ឱក សុគន្ធកញ្ញា ពិតជាស្រស់ស្អាតខ្លាំងណាស់ ជាមួយនឹង ការរៀបចំតុបតែង យ៉ាងមានរបៀបរៀបរយ ហើយមិនថាបន្ទប់គេង បន្ទប់ទទួលភ្ញៀង ឬបន្ទប់សម្លៀកបំពាក់ សុទ្ធសឹងតែរចនាបានយ៉ាងពិសេស គ្រាន់តែឃើញក៏គួរឲ្យចង់រស់នៅដែរ។

ជាពិសេសទៀតនោះ សូម្បីតែនៅខាងក្នុងបរិវេណផ្ទះក៏កញ្ញា ឆ្លៀតដាំរុក្ខជាតិតូចធំជាច្រើន ដើម្បីលម្អគេហដ្ឋានយ៉ាងស្រស់ស្អាតមួយនេះផងដែរ៕

ទស្សនារូបភាពខាងក្រោម៖ 

ទិដ្ឋភាពខាងក្នុងផ្ទះឱក សុគន្ធកញ្ញា
ទិដ្ឋភាពខាងក្នុងផ្ទះឱក សុគន្ធកញ្ញា
ទិដ្ឋភាពខាងក្នុងផ្ទះឱក សុគន្ធកញ្ញា
ទិដ្ឋភាពខាងក្នុងផ្ទះឱក សុគន្ធកញ្ញា
ទិដ្ឋភាពខាងក្នុងផ្ទះឱក សុគន្ធកញ្ញា
ទិដ្ឋភាពខាងក្នុងផ្ទះឱក សុគន្ធកញ្ញា
ទិដ្ឋភាពខាងក្នុងផ្ទះឱក សុគន្ធកញ្ញា
ទិដ្ឋភាពខាងក្នុងផ្ទះឱក សុគន្ធកញ្ញា
ទិដ្ឋភាពខាងក្នុងផ្ទះឱក សុគន្ធកញ្ញា
ទិដ្ឋភាពខាងក្នុងផ្ទះឱក សុគន្ធកញ្ញា
ទិដ្ឋភាពខាងក្នុងផ្ទះឱក សុគន្ធកញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា