ភ្នំពេញ ៖ បើរម្លឹកដល់បទ​ចម្រៀង «​អនិច្ចា​អ្នកស្រែ​» មានប្រិយមិត្តអ្នកស្នេហាវិស័យសិល្បៈជាច្រើន ដែលនៅតែចងចាំគ្មានភ្លេចពីទឹកដមសំឡេងដ៏ពីរោះរបស់ លោក​ នូ ស៊ិប។  

ដោយឡែក ក្នុង​ពេល​បច្ចុប្បន្ន​នេះ វត្តមានតារាចម្រៀងជើងចាស់ លោក នូ ស៊ិប ហាក់ដូចជាបាត់មុខស្ងាត់បាត់សូន្យឈឹង មិនឃើញបង្ហាញខ្លួនក្នុងកម្មវិធីនានានោះទេ ជាហេតុធ្វើឲ្យមហាជន មានការងឿងឆ្ងល់ជាខ្លាំង។

ហើយបើ​និយាយ​ពី​កម្រិតជីវភាព​រស់នៅប្រចាំថ្ងៃរបស់លោកវិញ មិន​មាន​អ្វី​សេសសល់​ច្រើន​ឡើយ ក្រៅ​តែ​ពី​ការ​រស់នៅ​ក្នុងជម្រកផ្ទះជួល ដ៏សែនកម្សត់ ខ្វះខាតខ្លាំង សឹងមិនចង់ជឿ។ នេះបើយោងតាមរូបភាព ដែល​អ្នកលេងហ្វេសប៊ុក បានចែកចាយលើបណ្ដាញសង្គម កាលពីម្សិលមិញនេះ។

រូបភាពទាំងនេះ ត្រូវបានគេស៊ែរតៗគ្នា ដើម្បីស្វែងរកជំនួយជួយលោក ខណៈដែលអាជីព​ជាតារាចម្រៀងលែង​សូវ​កាក់កប និងគ្មានទីផ្សារ ធ្វើឲ្យជីវិតរស់នៅរបស់តារាជើងចាស់រូបនេះ កាន់តែមានភាពលំបាកខ្លាំងឡើង។

គួររម្លឹកដែរថា លោក​ នូ ស៊ិប មានអាយុ៧១ឆ្នាំហើយ សព្វថ្ងៃលោកកំពុងស្នាក់​នៅផ្ទះ​ជួល​ នៅ​មុខ​មន្ទីរពេទ្យ​រុ​ស្ស៊ី​ជាមួយនឹង​ក្មួយ និង​ចៅ​២​នាក់ ហើយក្រៅពីមានជីវភាពក្រខ្សត់ លោកក៏មានជំងឺប្រចាំកាយ ដែលចាំបាច់ត្រូវធ្វើការព្យាបាលជាប្រចាំផងដែរ៕

នូ សុិប
នូ សុិប
នូ សុិប
នូ សុិប
នូ សុិប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]