អុីតាលី៖ ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានធ្វើស្នើសុំទៅកាន់ក្លិប Juventus ដើម្បីឲ្យបន្ថែមនូវអង្គរក្សការពារចំនួន ៣នាក់ទៀត ក្រោយពីអ្នកគាំទ្រជាច្រើនបាននាំគ្នាសម្រុកចូលទីលានកាលពីប្រកួតលើកមុន ណាមួយគេក៏ចង់ការពារសុវត្ថិភាពគ្រួសាររបស់គេផងដែរ។

Cristiano Ronaldo

អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លិបអធិរាជស Real Madrid នេះតែងតែត្រូវបានអ្នកគាំទ្រជាច្រើននាក់ចោមរោមឡើងជិតតែម្តង អំឡុងពេលកីឡាកររូបនេះមកដល់ទីក្រុង Turin ដំបូងចាប់តាំងពីផ្លាស់ពីក្រុមម្ចាស់ជើងឯកក្របខណ្ឌ La Liga ចំនួន ៣៣សម័យកាលមក។

បើតាមការឲ្យដឹងរបស់សារព័ត៌មានក្នុងប្រទេសអុីតាលីមួយបានឲ្យដឹងថា ខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំនេះបានសុំអង្គរក្សផ្ទាល់ខ្លួនចំនួន ៣នាក់ថែមទៀតពីក្រុម Juventus ដើម្បីការពារសុវត្ថិភាពរបស់គេក៏ដូចជាគ្រួសារដែលទើបផ្លាស់មករស់នៅក្នុងប្រទេសអ៊ីតាលីថ្មីផងនោះ។

គ្រួសាររបស់កីឡាករ Cristiano Ronaldo
Cristiano Ronaldo

គួរឲ្យដឹងថា ចំនួនអ្នកទស្សនាផ្ទាល់នៅក្នុងការប្រកួតរបស់ក្លិប Juventus ប៉ុន្មានប្រកួតចុងក្រោយនេះស្រាប់តែមានការកើនឡើងគួរឲ្យកត់សំគាល់ បន្ទាប់ពីក្រុមការពារដំណែងជើងឯកក្របខណ្ឌ Serie A ឆ្នាំមុននេះទិញបានម្ចាស់ពានរង្វាន់ Ballon d'Or ចំនួន ៥សម័យពីក្លិប Real Madrid។

តែយ៉ាងណា ៣ប្រកួតកន្លងទៅឲ្យក្លិប Juventus កីឡាករ Cristiano Ronaldo នៅមិនទាន់រកបានមួយគ្រាប់នៅឡើយទេ៕

Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]