បរទេស៖ ក្រុមជម្រើសជាតិខ្លាំងៗចំនួន២ ពោលគឺក្រុមជម្រើសជាតិអ៊ីតាលី និងក្រុមជម្រើសជាតិប៉ូឡូញ បានធើ្វការប្រកួតតទល់គ្នាក្នុងពានរង្វាន់ Nation League ដែលជាលទ្ធផលក្រុមទាំង២ បានត្រឹមស្មើគ្នា ១-១ កាលពីយប់មិញនេះ។

នៅក្នុងតង់ទី១ ក្រុមទាំង២ ធើ្វការសម្រុកគ្នាទៅវិញទៅមក ហើយក៏មានការប៉ះទង្គិចគ្នាច្រើនផងដែរ ខណៈក្រុមភ្ញៀវប៉ូឡូញជាអ្នករកគ្រាប់បាល់នាំមុខមុននៅនាទី៤០ ដោយកីឡាករ Zielinski ក្រោយប្រធានក្រុម Lewandoski ជាអ្នកបញ្ចូនបាល់។

ចូលដល់តង់ទី២ ក្រុមម្ចាស់ផ្ទះអ៊ីតាលី បានធើ្វការដាក់សម្ពាធយ៉ាងខ្លាំងដោយធើ្វការសម្រុក និងធើ្វការស៊ុតជាច្រើនលើកច្រើនសារ ប៉ុន្ដែត្រូវបានអ្នកចាំទីជួយសង្គ្រោះ។ យ៉ាងណាក្ដី ចូលដល់នាទី៧៨ ខែ្សការពាររបស់ប៉ូឡូញបានបង្កកំហុសទៅលើកីឡាករអ៊ីតាលីក្នុងតំបន់គ្រោះថ្នាក់ ធើ្វឲ្យអាជ្ញាកណ្ដាលសម្រេចផ្ដល់បាល់ពិន័យ១១ម៉ែត្រ និងធើ្វបានសម្រេចដោយកីឡាករ Zielinski ធើ្វឲ្យអ៊ីតាលី តាមស្មើប៉ូឡូញ ១-១។

លទ្ធផលស្មើនេះ បានរក្សារហូតដល់ចប់ការប្រកួត ដែលមានន័យថាក្រុមទាំង២ ចែកគ្នាត្រឹមម្នាក់១ពិន្ទុប៉ុណ្ណោះ សម្រាប់ការប្រកួតពានរង្វាន់ Nation League៕  

លទ្ធផលពានរង្វាន់ Nation League តាមពូលកាលពីយប់មិញ
អីុតាលី ១-១ ប៉ូឡូញ
អីុតាលី ១-១ ប៉ូឡូញ
អីុតាលី ១-១ ប៉ូឡូញ
អីុតាលី ១-១ ប៉ូឡូញ
អីុតាលី ១-១ ប៉ូឡូញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]