ភ្នំពេញ៖ ជីវិតរស់នៅប្រចាំថ្ងៃរបស់អតីតតារាសម្ដែងស្រី ល្បីរឿងស៊ិចស៊ីកញ្ញា ដេននី ក្វាន់ កំពុងមានភាពសម្បូរបែបខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយការដំណើរការអាជីវកម្ម មុខជំនួញជាច្រើនមុខក្នុងដៃ ដែលជាប្រភពចំណូលយ៉ាងកក់កប។

ទន្ទឹមនឹងមានការរស់នៅល្អបែបនេះ ជារឿយៗគេតែងឃើញកញ្ញា តែងចំណាយលុយជាច្រើន ដើរទិញមាស ពេជ្រ ពាក់ជាហូរហែ ដែលទាំងនោះជាកាដូសម្រាប់ខ្លួនឯង ក្នុងការខិតខំប្រឹងប្រែងកន្លងមកនេះ។

ជាងនេះទៀតនោះ កាលពីយប់មិញនេះដែរ តារាស្រីសាច់សខ្ចីរូបនេះ ក៏មិនភ្លេច Live វីដេអូជជែកលេងជាមួយអ្នកគាំទ្រខ្លួន ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គ្រាន់តែខ្សែ-កមាស នាងពាក់លេងប្រចាំថ្ងៃ គឺមានទំហំធំខ្លាំង ឃើញចង់ទន់ជង្គង់តែម្ដង។

ទាំងនេះអាចបញ្ជាក់ច្បាស់ថា ជីវិតនាងកាន់តែមានភាពល្អប្រសើរឡើងមែនទែនហើយ ព្រោះមើលតែគ្រឿងអលង្ការទាំងនេះ ក៏ដឹងថាមិនក្រោមម៉ឺនដុល្លារឡើយ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

ដេននី ក្វាន់
ដេននី ក្វាន់
ដេននី ក្វាន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់