ភ្នំពេញ៖ សិល្បះល្ខោនខោល នឹងត្រូវយកមកសម្ដែងអំឡុងការប្រកួតមិត្ដភាពរវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទល់នឹងក្រុមជម្រើសជាតិម៉ាឡេស៊ី នៅថៃ្ងទី១០ ខាងមុខនេះ។ 

ល្ខោនខោល

យោងតាមទំព័រហ្វេសប៊ុកផេករបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាហៅកាត់ថា FFC បានបញ្ជាក់ថា សហព័ន្ធនឹងនាំយកនូវសិល្បះល្ខោនខោល មកសម្ដែងអំឡុងពេលសម្រាកតង់ទី១ នៃការប្រកួត ដើម្បីឲ្យបងប្អូនដែលចូលរួមទស្សនាផ្ទាល់ និងតាមគេហដ្ឋានបានទស្សនានូវទស្សីនយភាពវប្បធម៌ដ៏មានតម្លៃរបស់ដូនតាខែ្មរ។

សូមបញ្ជាក់ថា ល្ខោនខោលកំពុងក្លាយជាប្រធានបទក្ដៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ក្រោយថៃ និងកម្ពុជា បានស្នើឲ្យអង្គការ UNESCO ត្រួតពិនិត្យឲ្យបានល្អិតល្អន់ នឹងសម្រេចយ៉ាងយុត្ដិធម៌ ថាតើល្ខោនមួយនេះ ជាសម្បត្ដិបេតិកភណ្ឌរបស់ប្រទេសណា ខណៈអ្នកលេងបណ្ដាញសង្គមរបស់ប្រទេសទាំង២ បានធើ្វការវ៉ាយប្រហារគ្នាទៅវិញទៅមក៕  

ល្ខោនខោល
កម្ពជា Vs ម៉ាឡេស៊ី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]