កូរ៉េខាងត្បូង៖ កាលពីរាត្រីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ សមាជិកក្រុមស្រីស្អាត២ដួងរបស់ក្រុម Blackpink គឺតារាស្រី Lisa និង Rose ត្រូវបានចូលរួមនៅក្នុងកម្មវិធីបង្ហាញម៉ូតល្បីឈ្មោះ MULBERRY 2018 F/W Collection Fashion Show។

យ៉ាងណាមិញ វត្តមានរបស់តារាចម្រៀងស្រីស្អាតទាំងពីរដួងនេះ បានចាប់ភ្នែកទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវ ដែលចូលរួមខ្លាំងមិនស្ទើរឡើយ។ ជាការពិតណាស់ ក្នុងនោះគេបានចាប់អារម្មណ៍ជាពិសេសទៅលើរូបសម្រស់ និងការតុបតែងខ្លួនស្លៀកពាក់របស់តារាស្រីទាំងពីរដួងនេះ គឺមានភាពទាក់ទាញស្រស់ស្អាត ដូចជាតុក្កតា និងមានភាពលេចធ្លោជាងគេ នៅក្នុងកម្មវិធីតែម្តង។

មិនតែប៉ុណ្ណោះ តារាស្រីទាំងពីរដួងនេះ ក៏ត្រូវបានខាងក្រុមអ្នកកាសែត ក៏ដូចជាភ្ញៀវដែលចូលរួមទស្សនា ចោមរោមថតរូបមិនស្ទើរនោះទេ៕ 

Rose និង Lisa ចូលរួមកម្មវិធីកាលពីយប់មិញ
Rose ចូលរួមកម្មវិធីកាលពីយប់មិញ
Lisa ចូលរួមកម្មវិធីកាលពីយប់មិញ
Rose និង Lisa ចូលរួមកម្មវិធីកាលពីយប់មិញ
Rose និង Lisa ចូលរួមកម្មវិធីកាលពីយប់មិញ
Lisa សមាជិកក្រុម Blackpink
Rose សមាជិកក្រុម Blackpink
Lisa និង Rose ចូលរួមក្នុងកម្មវិធីយប់មិញ
Lisa សមាជិកក្រុម Blackpink
Lisa សមាជិកក្រុម Blackpink

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]