ភ្នំពេញ៖ ក្រៅពីជាតារាសម្តែងដ៏មានប្រជាប្រិយភាព ដុកទ័រ រិទ្ធិ ក៏ជាអ្នកជំនួញម្នាក់ដែលពូកែខាងរកស៊ីមិនចាញ់តារាដទៃនោះដែរ ចំណែកឯសុភមង្គលនៅក្នុងក្រុមគ្រួសារវិញ ក៏កាន់តែផ្អែមល្ហែមនឹងគ្នា បន្ទាប់ពីបានបែកធ្លាយថាលោកមានប្រពន្ធ និងកូនរួចមកហើយ។

យ៉ាងណាមិញ បើនិយាយពីសម្រស់ភរិយារបស់តារារូបនេះវិញ ឃើញថាស្អាតមិនចាញ់តារាប៉ុន្មាននោះទេ ទាំងស្ទាយ៍តែងខ្លួន និងជីវិតដ៏ឡូយឆាយរបស់នាង។ តែបើងាកមកមើលសម្រស់កូនស្រីទាំងពីរ ដែលជាគ្រាប់ពេជ្រ របស់តារារូបនេះវិញ ឃើញថា ពិតជាមានមុខមាត់យ៉ាងគួរឲ្យស្រលាញ់ និងមានសម្រស់ស្អាតតាំងតែពីក្មេងតែម្តង។

ស្របពេលជាមួយគ្នានេះដែរ ឃើញថាភរិយារបស់លោកតែង និយមលេងស្ទាយ៍ឲ្យកូនស្រីៗរបស់នាងដូចៗគ្នា និងទាក់ទាញចំណាប់អារម្មណ៍ខ្លាំង ខណៈពេលដែលមហាជនមួយចំនួនបានគិតថា ជាបងប្អូនភ្លោះនឹងគ្នា។

ព្រោះថារាល់រូបភាព ក៏ដូចជាការតែងខ្លួននីមួយៗ ពិតជាលេចធ្លោ និងធ្វើឲ្យកូនស្រីទាំងពីររបស់តារារូបនេះ កាន់តែស្រស់ស្អាត ប្រៀបដូចជាកូនភ្លោះយ៉ាងដូច្នោះ ជាពិសេសជាងនេះទៅទៀត នាងក៏ពូកែរើសម៉ូតសម្លៀកបំពាក់ ឲ្យកូនស្រីទាំងពីរនេះមិនណយដែរ មើលទៅពិតជាសាកសម នឹងពាក្យថាអ្នកម្តាយសម័យថ្មីតែម្តង៕

សូមទស្សនារូបភាពខាងក្រោម ដើម្បីឲ្យជ្រាបច្បាស់៖ 

ដុកទ័រ រិទ្ធិ និងភរិយា
ដុកទ័រ រិទ្ធិ និងគ្រួសារ
ដុកទ័រ រិទ្ធិិ និងគ្រួសារ
កូនៗដុកទ័រ រិទ្ធិ
កូនៗដុកទ័រ រិទ្ធិ
កូនៗដុកទ័រ រិទ្ធិ
កូនៗដុកទ័រ រិទ្ធិ
កូន និងប្រពន្ធដុកទ័រ រិទ្ធិ
កូន និងប្រពន្ធដុកទ័រ រិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]