ភ្នំពេញ៖ ខ្សែបម្រើក្រុមជម្រើសជាតិកម្ពុជាកីឡាករ ធារី ចន្ថាប៊ីន កំពុងតែបន្តហ្វឹកហាត់ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Keisuke Honda មុនការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ីដែលនឹងត្រូវធ្វើឡើងក្នុងពហុកីឡដ្ឋានជាតិ នៅថ្ងៃទី ១០ ខាងមុខនេះ ប៉ុន្តែក្នុងការហ្វឹកហាត់ននោះអតីតកីឡាករក្រុមជម្រើសជាតិជប៉ុន បានសួរសំណួរទៅកាន់ខ្សែបម្រើនេះជាច្រើន ជាពិសេសគឺរឿងការគោរពវិន័យរបស់កីឡាករតែម្តង។

ក្រុមជម្រើសជាតិកម្ពុជា

ខ្សែបម្រើការពារក្លិប Terengganu នេះបានឆ្លើយតបទៅកាន់សំនួររបស់លោក Honda វិញដោយចង្អុលបង្ហាញនិងប្រាប់ឲ្យគ្រូបង្វឹកគួរតែដាក់វិន័យនិងបង្កើនការហ្វឹកហាត់ឲ្យបានទៀងទាត់ ពីព្រោះតែកីឡាករកម្ពុជាមួយចំនួននៅមានបញ្ហាច្រើនពាក់ព័ន្ធទៅនឹងការខ្វះកម្លាំងដើម្បីប្រកូតក្នុងនៅក្នុងទីលាន។

កីឡាករវ័យ ២៧ឆ្នាំរូបនេះបានប្រាប់ទៅកាន់គេហទំព័រ TheMorning បែបនេះថា៖ «មកទល់នឹងពេលនេះខ្ញុំពិតជារីករាយណាស់ដែលបានត្រលប់មកជួយក្រុមជម្រើសជាតិកម្ពុជាវិញ។ ខ្ញុំពិតជាមានអារម្មណ៏ថារំភើបខ្លាំងណាស់ក្នុងការចាប់ផ្តើមរបស់គ្រូបង្វឹកថ្មី។ ហើយលោកបានសួរខ្ញុំច្រើនទាក់ទងទៅនឹងការគោរពវិន័យនិងការមកហ្វឹកហាត់របស់កីឡាករកម្ពុជាក៏ដូចជាការញុំអាហារនិងការគេងផងដែរ»។

ធារី ចន្ថាប៊ីន
ធារី ចន្ថាប៊ីន

ចន្ថាប៊ីន បានបន្ថែមថា៖ «ស្មារតីនិងចិត្តគំនិតរបស់កីឡាករកម្ពុជាគឺល្អណាស់ ហើយពួកគេមានការប្រុងប្រយ័ត្នច្រើនជាមុន ខ្ញុំឃើញពួកគេរៀនសូត្រពីបទពិសោធន៍របស់គ្រូបង្វឹកថ្មីបានច្រើនរួមទាំងខ្ញុំដែរ»៕ 

Keisuke Honda
ធារី ចន្ថាប៊ីន
Keisuke Honda
Keisuke Honda

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]