អេស្ប៉ាញ៖ បន្ទាប់ពីខ្សែប្រយុទ្ធឆ្នើម Lionel Messi បានសម្រាកពីក្រុមជម្រើសជាតិរួចមក ពេលនេះរូបគេបានយកពេលទំនេរនេះមកបំពេញកាតព្វកិច្ចក្នុងនាមជាឪពុក ដោយកីឡាកររូបនេះបានជូនកូនប្រុសជាទីស្រលាញ់ទាំង ២នាក់ទៅសាលារៀននៅថ្ងៃដំបូងរបស់ពួកគេ។

Thiago, Lionel Messi និង Mateo

ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិបអ្នកមានបុណ្យ FC Barcelona នេះបានបង្ហោះនូវរូបភាពក្នុងប្រព័ន្ធបណ្តាញសង្គម Instagram របស់គេដោយមានភ្ជាប់នូវរូបភាពចំនួន ២សន្លឹកដែលគេបានដឹកដៃកុមារា Thiago និង Mateo ក្នុងឯកសណ្ឋានរបស់សាលារៀនដែលកូនរបស់ខ្សែប្រយុទ្ធឆ្នើមនេះត្រូវចូលរៀនថ្ងៃដំបូងរបស់ពួកគេ។

ខ្សែប្រយុទ្ធវ័យ ៣១ឆ្នាំនេះមិនត្រូវបានកោះហៅឲ្យទោចូលរួមជាមួយក្រុមជម្រើសជាតិអាហ្សង់ទីនសម្រាប់ការប្រកួតទល់នឹង ក្រុមហ្គាតេម៉េឡា និង កូឡុំប៊ី នៅក្នុងខែ កញ្ញា ខាងមុខនោះទេ ដោយសារតែរូបគេបានសុំគ្រូបង្វឹកដើម្បីសម្រាកមួយរយះសិនក្រោយពីព្រឹត្តិការណ៏ World Cup 2018 កន្លងទៅរូបគេមិនអាចជួយក្រុមបាននោះ។

Lionel Messi

គួរឲ្យដឹងថា ខ្សែប្រយុទ្ធឆ្នើម Lionel Messi រកបានគ្រាប់បាល់ចំនួន ៤គ្រាប់ហើយសម្រាប់ក្លិប FC Barcelona នៅក្នុងរដូវកាលថ្មី ២០១៨-១៩នេះ ក្រោយពីឆ្លងកាត់ ៣ប្រកួតកន្លងមកនេះក្រុមរបស់គេបានបង្ហាញទម្រង់លេងបានយ៉ាងល្អ៕

Antonella Rocuzzo, Thiago, Lionel Messi និង Mateo
Thiago, Lionel Messi និង Mateo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]