ហ្វីលីពីន៖ មិនថានៅប្រទេសណាទេ តែងតែមានការស្ទុះចរាចរណ៍ មិនថានៅស្រុកយើង ឬនៅស្រុកគេ។ ដោយសារវាជាបញ្ហាសកលដែលមនុស្សជាច្រើនកំពុងតែជួបប្រទះ ទើបបុរសម្នាក់សម្រេចចិត្តបង្កើតទ្បានហោះដែលអាចជួយដោះស្រាយបញ្ហានេះនាពេលអនាគត។

គាត់នោះមានឈ្មោះថា “Kyxz Mendiola” ហើយគាត់គឺជាសហស្ថាបនិកនៃក្រុមរបាំអន្ដរជាតិរបស់ហ្វីលីពីន AllStars ហើយគាត់បានផ្លាស់ប្តូរពីអ្នកសម្ដែងមកជាអ្នកច្នៃប្រឌិតនៅពេលគាត់ចាប់ផ្តើមធ្វើការលើគំរូរថយន្តដ៏មានមហិច្ឆតារបស់គាត់កាលពី ៦ ឆ្នាំមុន។

កាលពីថ្មីៗនេះ លោក Mendiola បានបញ្ចប់ការហោះហើរសាកល្បងលើកដំបូងបានសម្រេច ហើយទ្បានហោះនោះមានឈ្មោះថា "Koncepto Millenya" ដែលវាអាចហោះហើរប្រហែល ២៥ ហ្វីតពីដី។ លោក Mendiola បាននិយាយថា "ពួកយើងបានចំណាយពេលជាច្រើនឆ្នាំក្នុងការបង្កើតវា ហើយខ្ញុំសង្ឃឹមថាអ្នកគ្រប់គ្នានឹងចូលចិត្តរថយន្តហោះមួយនេះ"។ លោកបន្តថ្លែងថា ការផលិតដំបូងរបស់លោក វាមានរូបរាងដូចជា hoverboard ដែលលោកត្រូវជាន់ពីលើវា ហើយប្រើប្រាស់តេទ្បេដើម្បីបញ្ជាវា។ លោកបន្តថ្លែងទៀតថា “ទ្បានហោះនេះប្រើប្រាស់បច្ចេកវិទ្យា drone technology ឬ multi-copter technology ដើម្បីជំនួយក្នុងការហោះហើរ។

គួរឱ្យដឹងថា រចនាបទទ្បានហោះ Koncepto Millenya នេះមានរូបរាងដូចទៅនឹង Drone ប៉ុន្តែវាធំជាង ហើយអាចជិះបានចំនួនមួយនាក់។ វាអាចហោះហើរបានពី ១២ - ១៥ នាទី ហើយសាកថ្មីវិញចន្លោះពី ២ ម៉ោង ទៅ ២ ម៉ោងកន្លះ។

នៅក្នុងអំទ្បុងពេលអភិវឌ្ឍទ្បានហោះ លោកបានសហការជាមួយនឹងក្រុមជំនាញ និងសហគ្រិនផ្សេងៗទៀតដើម្បីជួយរូបលោក។  បន្ទាប់ពីបានខិតខំប្រឹងប្រែងបង្កើតវាអស់រយៈពេល ៦ ឆ្នាំមក ទីបំផុត ការផលិតរបស់គាត់ក៏បានប្រែរូបពី hoverboard ទៅជាទ្បានហោះដែលមានរាងដូចទៅនឹង Drone ដែលអាចហោះបានពិតប្រាកដមែន។

គួរបញ្ជាក់ផងដែរ ទ្បានហោះនេះប្រើប្រាស់ប្រព័ន្ធថ្មពិសេស បើទោះបីជាអស់ថ្មក៏ទ្បាននេះអាចហោះហើរបានដែរ ដូច្នេះលោកអ្នកអាចធ្វើការចុះចតបានយ៉ាងមានប្រសិទ្ធភាព និងមិនចាំបាច់ត្រូវបារម្ភអំពីសុវត្ថិភាពនោះទេ។

ទៅថ្ងៃអនាគត លោកសង្ឃឹមថា នឹងមានអ្នកវិនិយោគច្រើនជួយគាំទ្រគាត់ និងជួយទិញទ្បានហោះរបស់គាត់៕ 

បើចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

សកម្មភាពលោក Kyxz Mendiola កំពុងបើកទ្បានហោះ
សកម្មភាពលោក Kyxz Mendiola កំពុងបើកទ្បានហោះ
Kyxz Mendiola

ការផលិតដំបូងរបស់គាត់ មុនពេលចេញរូបរាងជាទ្បានហោះ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]