អ៊ីតាលី៖ តារាឆ្នើម Cristiano Ronaldo មិនបានទៅចូលរួមជួយក្រុមជម្រើសជាតិព័រទុយហ្គាល់នោះទេ ដោយរូបគេបន្ដការហ្វឹកហាត់ជាមួយក្រុម Juventus ដែលនៅសល់ ខណៈភ្នែករបស់រូបគេមានសភាពខ្មៅនៅខាងក្រោម។ 

Cristiano Ronaldo

កីឡាករវ័យ៣៣ឆ្នាំនេះ បានរងរបួសក្នុងការប្រកួតដែល Juventus យកឈ្នះលើក្រុម Parma ដោយលទ្ធផល ២-១ កាលពីសប្ដាហ៍មុន ហើយរូបគេបានសម្រេចមិនចូលរួមលេងឲ្យក្រុមជម្រើសជាតិនោះឡើយ ដើម្បីបន្ដហ្វឹកហាត់ជាមួយក្រុមយក្សអ៊ីតាលីនេះ ដើម្បីសង្ឃឹមនឹងរកគ្រាប់បាល់ជាលើកដំបូងក្នុងការប្រកួតបន្ទាប់។

Ronaldo នៅមិនទាន់អាចរកគ្រាប់បាល់បាននៅឡើយទេ ចាប់តាំងពីផ្ទេរពីក្រុម Real Madrid មកកាន់ Juventus ក្នុងតម្លៃ១០០លានផោន ខណៈគ្រូបង្វឹកបានដាក់រូបគេឲ្យចូលលេងសឹងនឹងគ្រប់ការប្រកួត។

សូមបញ្ជាក់ថា Ronaldo នៅមិនទាន់ពិចារណាអំពីការចូលនិវត្ដន៍ពីក្រុមជម្រើសជាតិនោះទេ ហើយសាមីខ្លួនសង្ឃឹមថា នឹងអាចរកគ្រាប់បាល់បានចំនួន១០០គ្រាប់ឲ្យក្រុមជម្រើសជាតិ ដែលជាកំណត់ត្រាកីឡាករដំបូងគេក្នុងទ្វីបអឺរ៉ុបដែលអាចធើ្វបាន ប្រសិនបើគេអាចសម្រេចមែននោះ ដោយគិតមកត្រឹមពេលនេះ អតីតសមាជិករបស់ក្រុមបិសាចក្រហម Manchester United នេះ រកបាន៨៥គ្រាប់ហើយ ក្នុងការប្រកួតចំនួន ១៥៤ប្រកួត ឲ្យក្រុមជម្រើសជាតិ៕  

Cristiano Ronaldo
Cristiano Ronaldo
Cristiano Ronaldo
Cristiano Ronaldo
Cristiano Ronaldo
Cristiano Ronaldo
Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]