ភ្នំពេញ៖ កម្ពុជា នឹងត្រៀមស្វាគមន៍ក្រុមជម្រើសជាតិម៉ាឡេស៊ី ក្នុងការប្រកួតមិត្ដភាពអន្ដរជាតិដែលប្រារព្ធឡើងក្នុងពហុកីឡដ្ឋានជាតិ នៅថៃ្ងទី១០ ខាងមុខនេះ ដែលវានឹងក្លាយជាការប្រកួតដំបូងរបស់គ្រូបង្គោល Keisuke Honda នៃការដឹកនាំក្រុម។ 

Honda (ស្ដាំ)

មិនមានរឿងអ្វីចម្លែកទេ ដែលអ្នកគាំទ្រក្រុមគោព្រៃតែងតែរំពឹងខ្ពស់ពីក្រុមជម្រើសជាតិ ទោះជាក្លិបពុំទាន់រកបានជ័យជម្នះយ៉ាងធំណាមួយជូនដល់អ្នកគំាទ្រ ខណៈកម្រិតកីឡាករបើធៀបក្នុងតំបន់ គឺនៅមានកម្រិតនៅឡើយ។

បើតាមការសង្កេតមើល កម្ពុជា គឺតែងតែមានភាគរយតិចក្នុងការឈ្នះនៅពេលដែលធើ្វការប្រកួតក្នុងតំបន់អាស៊ាន និងក្នុងតំបន់អាស៊ី ខណៈកីឡាករមួយចំនួនក្នុងក្រុមពុំទាន់មានបទពិសោធន៍ច្រើន នៅពេលប៉ះក្រុមដែលមានកម្រិតល្អជាងខ្លួន។  

ក្រុមជម្រើសជាតិកម្ពុជា

សម្រាប់ក្រុមជម្រើសជាតិម៉ាឡេស៊ី គឺជាក្រុមខ្លាំងមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយពួកគេតែងតែបង្ហាញឲ្យឃើញនូវភាពខ្លាំងរបស់គេ នៅពេលដែលប៉ះក្រុមកម្ពុជា ដូច្នេះហើយការប៉ះគ្នានៅថៃ្ងទី១០ ខាងមុខនេះ ក្រុមម្ចាស់ផ្ទះនឹងត្រូវធើ្វការធ្ងន់ ដើម្បីត្រៀមខ្លួនប្រកួតពាន AFF Suzuki Cup។

សម្រាប់ការហ្វឹកហាត់ត្រៀមវិញ ក្រុមគោព្រៃមានពេលត្រឹម១សប្ដាហ៍ប៉ុណ្ណោះក្នុងការហាត់ក្រោមការបង្វឹករបស់គ្រូបង្គោលថ្មី Honda ខណៈអតីតកីឡាករក្រុមជម្រើសជាតិជប៉ុននេះ រពឹងថារូបលោកនឹងប្រើប្រាស់បទពិសោធ៍របស់លោកក្នុងនាមជាកីឡាករលំដាប់កំពូលម្នាក់ ដើម្បីជួយកម្ពុជា ឲ្យមានកម្រិតបាល់ទាត់ល្អប្រសើរជាងនេះ៕  

ការហ្វឹកហាត់របស់ក្រុមជម្រើសជាតិកម្ពុជា
ការហ្វឹកហាត់របស់ក្រុមជម្រើសជាតិកម្ពុជា

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]