ពិភពលោក៖ លោកអ្នកធ្លាប់ឆ្ងល់ទេថាកន្លែងណាដែលមានមេរោគច្រើនបំផុតក្នុងអាកាសយានដ្ឋាននីមួយៗ?  តើជាបន្ទប់ទឹក?  កន្លែងរង់ចាំដែលមានមនុស្សកុះករ? កន្លែងពិនិត្យលិខិតឆ្លងដែន? បើចៃដន្យអ្នកជ្រើសរើសមួយក្នុងចំណោមនេះ សូមអធ្យាស្រ័យផងព្រោះចម្លើយខុសទាំងអស់។

រូបតំណាងក្នុងព្រលានយន្តហោះ

តាមការសិក្សាថ្មីមួយរបស់ក្រុមអ្នកជំនាញមកពីសាកលវិទ្យាល័យ Nottingham នៃចក្រភពអង់គ្លេស និងវិទ្យាស្ថានជាតិហ្វាំងឡង់ផ្នែកសុខភាព និងសុខុមាលភាព ដែលត្រូវបានបោះពុម្ពផ្សាយក្នុងទនិ្ននុប្បវត្តិស្តីអំពីជំងឺឆ្លង BMC បានបង្ហាញថា ថាស ឬធុងសុវត្ថិភាពសម្រាប់ដាក់អីវ៉ាន់ ជាកន្លែងដែលមានមេរោគច្រើនជាងគេក្នុងព្រលានយន្តហោះ។ ដូច្នេះលើកក្រោយបើអ្នកដាក់ទូរសព្ទ លិខិតឆ្លងដែន កុំព្យូទ័រយួរដៃ និងវត្ថុផ្សេងៗក្នុងថាសទាំងនេះ គួរត្រៀមទឹកអនាម័យដើម្បីលាងសម្អាតដៃ។

ធុងដាក់សម្ភារក្នុងព្រលានយន្តហោះ
ធុងដាក់សម្ភារក្នុងព្រលានយន្តហោះ
ធុងដាក់សម្ភារក្នុងព្រលានយន្តហោះ

ក្រៅពីនេះនៅមានទីតាំងផ្សេងៗដែលមានមេរោគគួរឱ្យកត់សម្គាល់ផងដែរគឺ កន្លែងបង់ថ្លៃទំនិញក្នុងហាង បង្កាន់ដៃជណ្តើរ បញ្ជរពិនិត្យលិខិតឆ្លងដែន កន្លែងក្មេងៗលេង និងក្នុងខ្យល់បរិយាកាស។ 

រូបតំណាងកន្លែងបង់លុយទំនិញ
រូបតំណាងកន្លែងឆែកលិខិតឆ្លងដែន
រូបតំណាងបង្កាន់ដៃជណ្តើរក្នុងព្រលាន
រូបតំណាងកន្លែងក្មេងលេងក្នុងព្រលាន

គួរបញ្ជាក់ថា ការសិក្សានេះមានគោលបំណងលើកកម្ពស់ការយល់ដឹង អំពីការរាលដាលនៃជំងឺ ហើយមនុស្សអាចកាត់បន្ថយការឆ្លងជំងឺមួយចំនួនមកត្រឹមកម្រិតអប្បបរមា ដោយលាងដៃឱ្យមានអនាម័យ និងក្អកដាក់កន្សែងពោះគោ ក្រដាសជូតមាត់ ឬដៃអាវគ្រប់ពេល ជាពិសេសគឺនៅទីសាធារណៈ៕

ការកណ្តាសដោយប្រើដៃអាវខ្ទប់
របៀបក្អកដែលខុស និងត្រឹមត្រូវ
វិធីលាងដៃដែលត្រឹមត្រូវ

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]