អេស្ប៉ាញ៖ ខ្សែការពារ Marcelo បាននិយាយថា គេនឹងបន្តលេងនៅឲ្យក្លិប Real Madrid រហូតដល់ទីបញ្ចប់។

Marcelo

ខ្សែការពារឆ្វេងរបស់ក្រុមជម្រើសជាតិប្រេស៊ីលរូបនេះ បាននិយាយទៅកាន់ទូរទស្សន៍របស់ក្លិប Real Madrid បែបនេះថា៖ «ខ្ញុំមានអារម្មណ៏ថាសប្បាយចិត្តចំពោះទីនេះ។ ក្លិប Real Madrid ប្រៀបដូចជាផ្ទះរបស់ខ្ញុំអញ្ចឹង ហើយកុងត្រារបស់ខ្ញុំក៏នៅសល់ពេលជាច្រើនឆ្នាំទៀតដែរ ប៉ុន្តែវាជារឿងល្អមួយដែលខ្ញុំត្រូវនិយាយឲ្យច្បាស់ដើម្បីកុំឲ្យគ្រប់គ្នាយល់ច្រលំទៀត ព្រោះកន្លងមកមានពាក្យចចាមអារ៉ាមជាច្រើនអំពី។ ខ្ញុំតែងតែប្រឹងប្រែងប្រកួតអស់ពីអ្វីដែលខ្ញុំមានដើម្បីក្លិបមួយនេះ»។

អតីតខ្សែការពារក្លិប Fluminense នេះបាននិយាយបន្ថែមទៀតថា៖ «ខ្ញុំនៅតែមានចិត្តចង់ឈ្នះដូចកាលដែលខ្ញុំមកលេងនៅទីនេះពេលខ្ញុំអាយុ ១៨ឆ្នាំអញ្ចឹងដែរ។ ខ្ញុំនឹងស្នាក់នៅទីនេះរហូតដល់ទីបញ្ចប់»។

Marcelo

គួរឲ្យដឹងថា ខ្សែការពារ Marcelo បានផ្លាស់មកចូលរួមជាមួយក្លិប Real Madrid តាំងពីឆ្នាំ២០០៧ ដោយក្នុងនោះរូបគេបានបង្ហាញខ្លួនឲ្យក្លិបនេះបានចំនួន ៤៥៦ប្រកួត និងស៊ុតចូល ៣៣គ្រាប់៕

Marcelo
Marcelo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]