បរទេស៖ នៅក្នុងការប្រកួតមួយនៃលីករបស់ប្រទេសប្រេស៊ីល អ្នកចាំទី Everson បានបង្កការភ្ញាក់ផ្អើលជាខ្លាំង ដោយអាចស៊ុតបាល់ហ្រ្វីឃីតកោងចូលទីយ៉ាងស្អាត ធើ្វឲ្យមនុស្សដែលចូលរួមទស្សនាពេញមួយកីឡដ្ឋានស្ងើចសរសើរ។ 

អ្នកចាំទី Everson ស៊ុតបាល់ហ្រ្វីឃីត

ការប្រកួតក្នុងក្របខណ្ឌ Brazileriro Serie A រវាងក្រុម Ceara ទល់នឹងក្រុម Corinthians បានប្រព្រឹត្ដិទៅជាធម្មតា ប៉ុន្ដែនៅនាទី១៨ ពេលដែល Ceara ទទួលបានបាល់ពិន័យហ្រ្វីឃីត ស្រាប់តែអ្នកចាំទីក្រុមនោះ បានសម្រេចឡើងមកទាត់ទៅវិញ។ ជាលទ្ធផលរូបគេបានធើ្វទាត់បាល់នោះកោងចូលទីយ៉ាងស្អាត ដោយអ្នកចាំទីរបស់ក្រុម Corinthians ចាំមិនបាន ខណៈការប្រកួតបានបញ្ចប់ទៅដោយក្រុម Ceara SC យកឈ្នះលលើក្រុម Corinthians ក្នុងលទ្ធផល ២-១។ 

អ្នកចាំទី Everson ស៊ុតបាល់ហ្រ្វីឃីត
អ្នកចាំទី Everson ស៊ុតបាល់ហ្រ្វីឃីត

សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលអ្នកចាំទី Everson ទាត់បាល់បញ្ចូលទីក្នុងនាមជាអ្នកចាំទីនោះ ពោលគឺក្នុងលីកប្រទេសខាងលើនេះ គឺមានអ្នកចាំទីម្នាក់ដែលគេចាត់ទុកថា ជាអ្នកចាំទីដ៏អស្ចារ្យ អាចរកគ្រាប់បាល់បានដល់ទៅ ១៣១គ្រាប់ ហើយក៏ជានិមិត្ដរូបរបស់ Everson ផងនោះ គឺអតីតអ្នកចាំទី Rogerio Ceni៕ 

អតីតអ្នកចាំទី Rogerio Ceni
អ្នកចាំទី Everson

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]