ភ្នំពេញ៖ ក្រោយពីបានបែកធ្លាយជីវិតដ៏កម្សត់របស់ម្ចាស់បទ«សុំមេមាន់មួយ» លោក ចាន់ សម័យ ដំណឹងនេះធ្វើឲ្យមហាជន តារាៗ ជាច្រើនកើតក្ដីអាណិតលោកជាខ្លាំង ដោយម្នាក់ៗប្រឹងប្រែងព្យាយាមរកជំនួយ ជួយតារារូបនេះ​ទៅតាមលទ្ធភាពរៀងៗខ្លួន។

ហើយដោយសារតែមានការជ្រោមជ្រែងពីទស្សនិកជន និងសប្បុរសជនមួយចំនួន ធ្វើឲ្យជីវភាពលោក និងក្រុមគ្រួសារទាំងមូល ហាក់ដូចជាបានគ្រាន់បើច្រើនជាងមុន។

ប៉ុន្តែអ្វីដែលគួរឲ្យសរសើរ គ្រាន់តែចាប់ផ្ដើមមានការរស់នៅរាងបានធូរបន្តិច តារាចម្រៀងរូបនេះ បានចាប់ដៃគ្នាជាមួយមិត្តសិល្បៈដទៃទៀត ប្រឹងទៅច្រៀងដល់ក្រៅប្រទេសនានា ដើម្បីស្វែងរកជំនួយមកជួយក្មេងកំព្រា ជនចាស់ជរានៅប្រទេសខ្មែរ ដែលកំពុងមានការខ្វះខាត។

ទង្វើរបស់លោក និងក្រុមការងារបានធ្វើឲ្យមហាជនពេញចិត្តជាខ្លាំង ហើយនេះក៏ការបង្ហាញពីទឹកចិត្តនៃការសាមគ្គីភាពរវាងខ្មែរនិងខ្មែរផងដែរ។ ជាមួយគ្នានេះដែរ គ្រប់គ្នាក៏សង្ឃឹមជឿជាក់ថា ការចេញទៅសម្ដែងនៅប្រទេសបារាំងរបស់ លោក ចាន់ សម័យ លើកនេះ មុខជាអាចទទួលបានការគាំទ្រយ៉ាងច្រើន ពីបងប្អូនដែលរស់នៅទីនោះមិនខាន៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

ចាន់ សម័យ
ចាន់ សម័យ
ចាន់ សម័យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]