ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាហៅកាត់ថា FFC នឹងដាក់បង្ហាញជាផ្លូវការនូវឯកសណ្ឋានក្រុមជម្រើសជាតិកម្ពុជា នៅថៃ្ងសែ្អកនេះ។ 

ធារី ចន្ថាប៊ីន

ការប្រកាសនេះបានលេចឡើង ក្រោយពីសហព័ន្ធក្បាលម៉ាស៊ីនមួយនេះបានបង្ហោះនូវខ្លឹមសារ អមជាមួយរូបភាពរបស់ខែ្សបម្រើធារី ចន្ថាប៊ីន ពាក់នូវឈុតថ្មីរបស់ក្រុមជម្រើសជាតិ ប៉ុន្ដែមិនទាន់បង្ហាញឲ្យឃើញច្បាស់ថាតើរូបរាងនៃអាវនោះ មានការរចនាយ៉ាងនោះទេ។

ក្នុងខ្លឹមសារដែល FFC បានបង្ហោះកាលពីព្រឹកព្រលឹមនេះ បានសរសេរថា៖ «សហព័ន្ធកីឡាបាល់ទាត់កម្ពុជានឹងបង្ហាញរូបភាពទាំងស្រុងរបស់ឯកសណ្ឋានក្នុងដីថ្មីរបស់ក្រុមជម្រើសជាតិកម្ពុជានៅព្រឹកថ្ងៃសៅរ៍ ០៨/០៩/១៨ ស្អែកនេះ!»

«ក្រុមគោព្រៃកម្ពុជានឹងប្រើឯកសណ្ឋានក្នុងដីថ្មីនេះជាលើកដំបូងក្នុងការប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ីនៅថ្ងៃចន្ទ ១០/០៩/១៨»

«អាវឯកសណ្ឋានក្នុងដីថ្មី (ពិតប្រាកដដូចអាវក្រុមគោព្រៃកម្ពុជាពាក់ក្នុងការប្រកួត)នឹងចាប់ផ្តើមដាក់លក់នៅថ្ងៃអាទិត្យ ០៩/០៩/១៨ នេះហើយ!»

"ម្នាក់សម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាសម្រាប់ម្នាក់

សូមបញ្ជាក់ថា ការបង្ហាញឈុតអាវថ្មីនេះ គឺដើម្បីត្រៀមការប្រកួតមិត្ដភាពទល់នឹងក្រុមជម្រើសជាតិម៉ាឡេស៊ី និងសម្រាប់ការប្រកួតពានរង្វាន់ AFF Suzuki Cup ដែលមានគ្រូបង្វឹក Honda ជាអ្នកដឹកនាំ៕ 

ក្រុមជម្រើសជាតិកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]