ភ្នំពេញ៖ កាលពីយប់មិញនេះដែរ អតីតតារាសម្ដែងស្រី អ្នកនាង រ៉ូ ចាន់ដារ៉ា ហៅ ស្រីលាភ បានសម្រេចចិត្ត ឡើងយន្តហោះ ចាកចេញពីមាតុភូមិកំណើត ដើម្បីទៅរស់នៅតាមស្វាមីលើទឹកដីប្រទេសអូស្រ្តាលីហើយ។

ការចាកចេញរបស់អ្នកនាង លើកនេះបានធ្វើឲ្យសមាជិកក្នុងគ្រួសារ មានការនឹករឭកនាងជាខ្លាំង។ តួយ៉ាង ក្នុងយប់ថ្ងៃនោះ ក៏មានមិត្តភិក្តបងប្អូន បាននាំគ្នាមកជូនដំណើរនាង ទាំងទឹកញញឹម អមជាមួយនឹងពាក្យពេចន៍ជូនពរយ៉ាងច្រើនផងដែរ។

គួររម្លឹកដែរថា ស្រីលាភ និងស្វាមីបានដឹកដៃគ្នាចូលរោងការនាអំឡុងឆ្នាំ២០១៦ ដែលមានការចូលរួមពីសំណាាក់ភ្ញៀវកិត្តិយសយ៉ាងច្រើនសន្ធឹកសន្ធាប់។ ហើយជាពិសេស ដើម្បីតែ ស្វាមី នាងបានលះបង់គ្រប់យ៉ាង មិនថា កេរ្តិ៍ឈ្មោះ ភាពល្បីល្បាញ ការរកស៊ីរបស់នាងជាដើម៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]