កូរ៉ខាងត្បូង៖ រឿងរ៉ាវដែលផលិតកម្ម YG មិនព្រមចេញបទចម្រៀងឲ្យតារាចម្រៀងស្រី CL អតីតមេក្រុមចម្រៀង 2NE1 នៅតែប្រធានបទជជែកវែកញែកយ៉ាងក្តៅគគុក នៅលើបណ្តាញទំនាក់ទំនងសង្គម។

ជាការពិតណាស់ មានអ្នកគាំទ្រជាច្រើន ជាពិសេសគឺក្រុមអ្នកគាំទ្ររបស់ 2NE1 តែងតែបង្ហាញការមិនពេញចិត្តជាខ្លាំង ចំពោះផលិតកម្ម YG ដែលគ្មានភាពអើពើ ឬខ្វល់ខ្វាយអ្វីបន្តិចសោះឡើយ ទៅលើតារាចម្រៀងមុនៗរបស់ខ្លួន។ ឧទាហរណ៍ជាក់ស្តែង ដូចជាតារាស្រី CL នាងបានចំណាយពេលជាច្រើន ដើម្បីខិតខំព្យាយាម សរសេរចម្រៀងរាប់សិបបទ ប៉ុន្តែផលិតកម្មបែរជាកប់នាងទុករាប់ឆ្នាំ រហូតមកទល់ពេលនេះ នៅតែមិនព្រមចេញចម្រៀងរបស់នាងសូម្បីតែ១បទ ដែលធ្វើឲ្យតារាស្រីរូបនេះមានការខកចិត្តជាខ្លាំង។

តារាចម្រៀង CL

មិនតែប៉ុណ្ណោះ ក្រៅពីCL ក្នុងនោះក៏មានតារាចំនួន៣នាក់ផ្សេងទៀត ដូចជាតារាចម្រៀងស្រី Sandara Park តារាចម្រៀងស្រី Lee Hi និងក្រុមចម្រៀងបងប្អូន AKMU ក៏ត្រូវបានផលិតកម្ម ទុកចោលមិនខ្វល់ខ្វាយចេញចម្រៀងឲ្យផងដែរ។

តួយ៉ាងបើទោះបីជាផលិតកម្ម មិនព្រមចេញបទឲ្យច្រៀងយ៉ាងណាក្តី ក៏ប៉ុន្តែតារាស្រីល្បីឈ្មោះទាំងពីររូបប្រចាំYG គឺ CL និង Sandara ក៏នៅតែមានការងារសិល្បៈធ្វើផងដែរ ដូចជាចូលរួមក្នុងកម្មវិធី Fashion Show ឬកម្មវិធីសម្ពោធប៊្រេនល្បីៗទាំងក្នុងនិងក្រៅស្រុកជាដើម៕    

CL និង Sandara
CL និង Sandara
CL និង Sandara
Lee Hi
ក្រុម AKMU

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]