អូស្ត្រាលី៖ ដូចប្រិយមិត្តបានជ្រាបមកហើយ កូនស្រីតារាចម្រៀងស្រី អ្នកនាង យ៉ាន លីនដា កំពុងកើតមានជំងឺបាក់ទឹកចិត្តដ៏ធ្ងន់ធ្ងរ បានរំខានដល់អាយុជីវិតកូនស្រីនាងសឹងតែរាល់ថ្ងៃ រហូតដល់មានពេលខ្លះ ចូលមន្ទីរពេទ្យជាបន្ទាន់ក៏មានដែរ។

អ្វីដែលធ្វើឲ្យគ្រប់គ្នា កាន់តែខ្លោចចិត្តទៀតនោះ ក្រោយពីបែកធ្លាយរឿងនេះ ស្រាប់តែកូនស្រីនាង បានសម្រេចចិត្តសរសេរសារជាភាសាអង់គ្លេសបង្ហោះលើបណ្តាញសង្គម ដែលបង្កប់ដោយរយលានអត្ថន័យ ផ្ញើជូនទៅអ្នកម្ដាយជាទីស្រលាញ់ថា៖ 

« ក្នុងពេលដ៏ងងឹតបំផុតម៉ាក់មិនដែលបោះបង់ចោលខ្ញុំទេ រឹតតែមិនចង់ឲ្យខ្ញុំបោះបង់ចោលខ្លួនឯង។ ម៉ាក់បានចំណាយពេល ក្បែរខ្ញុំរាល់ពេល ជាពិសេសនៅពេលខ្ញុំដួល។ ខ្ញុំគ្រាន់តែចង់និយាយដោយអស់ពីដួងចិត្តថា ខ្ញុំពិតជាមានសប្បាយចិត្ត និងមានកិត្តិយសខ្លាំងណាស់ដែលមានម្តាយ ដ៏រឹងមាំ និងមានចិត្តល្អដូចជាម៉ាក់។ខ្ញុំពិតជាសុំទោសខ្លាំងណាស់ចំពោះភាពឈឺចាប់ និងការខូចចិត្តគ្រាំគ្រាទ្រូងដែលខ្ញុំបានបង្កឡើង។ ហើយខ្ញុំដឹងថាខ្ញុំមិនល្អឥតខ្ចោះ ហើយសូម្បីតែឥឡូវនេះ ក៏មិនមែនអ្វីៗគ្រប់យ៉ាងគឺអស្ចារ្យនោះទេ តែខ្ញុំស្ថិតនៅកន្លែងដែលល្អជាងខ្ញុំកាលពីមុន។  ខ្ញុំនឹងរស់នៅ រឹងមាំនិងរង់ចាំមើលពន្លឺនៅចុងបញ្ចប់នៃផ្លូវរូងក្រោមដី។ ចុងក្រោយខ្ញុំចង់ និយាយថា ខ្ញុំស្រលាញ់អ្នកម៉ាក់» ។

សារដ៏វែងអន្លាយរបស់កូនស្រី យ៉ាន លីនដា មួយនេះបានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើន កើតចិត្តក្ដុកក្ដួលជាខ្លាំង និងសឹងតែស្រក់ទឹកភ្នែក ព្រោះតែនឹកអាណិតក្មេងស្រីដ៏គួរឲ្យស្រលាញ់រូបនេះ ដែលត្រូវជួបមកប្រទះរឿងដ៏ឈឺចាប់ រហូតដល់ថ្នាក់កើតមានជំងឺផ្លូវចិត្តកម្រិតធ្ងន់ធ្ងរទាំងវ័យក្មេង។

យ៉ាងណាមិញ បន្ទាប់ពីអានសារកម្សត់នេះរួច ក៏មានអ្នកគាំទ្រ បាននាំគ្នាផ្ញើសារផ្ដល់ជាកម្លាំងចិត្តដល់ប្អូនស្រី និងជូនពរឲ្យនាងឆាប់ជាសះស្បើយពីជំងឺដ៏កាចសាហាវនេះផងដែរ៕

យ៉ាន លីដា និងកូនស្រី
យ៉ាន លីដា និងកូនស្រី
កូនស្រី យ៉ាន លីដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យ៉ាន លីនដា