ម៉ាឡេសុី៖ គ្រូបង្វឹកក្រុមជម្រើសជាតិម៉ាឡេស៊ីលោក Tan Cheng Hoe បានប្រកាសបញ្ជីឈ្មោះកីឡាករក្រុមជម្រើសជាតិម៉ាឡេស៊ីដើម្បីធ្វើការហ្វឹកហាត់ត្រៀមការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិ Chinese Taipei និងក្រុមជម្រើសជាតិកម្ពុជាជាផ្លូវការហើយ ប៉ុន្តែរឿងដែលគេចាប់អារម្មណ៍ខ្លាំងនោះគឺថាកីឡាករដែលលេងនៅក្លិប Terengganu FA របស់កីឡាករ ធារី ចន្ថាប៊ីន គឺពុំមានសូម្បីតែ ១នាក់នោះទេ។

ក្រុមជម្រើសជាតិម៉ាឡេស៊ី
ចាន់ វឌ្ឍនាកា

កីឡាកររបស់ក្លិប Terengganu FA ដែលជាក្លិបបាល់ទាត់អាជីពរបស់ខ្សែបម្រើ ធារី ចន្ថាប៊ីន មិនមានកីឡាករណាម្នាក់ដែលអាចជាប់ជម្រើសជាតិម៉ាឡេស៊ីម្នាក់បានឡើយនៅក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Tan Cheng Hoe ។ 

ខណៈដែល ក្លិប Terengganu បានបញ្ចប់ការប្រកួតនៅក្នុងលីកកំពួលម៉ាឡេស៊ីរដូវកាល ២០១៨ ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ ៥នៅក្នុងតារាង ប៉ុន្តែមិនមានកីឡាករណាម្នាក់មានឧកាសបានជាប់ជម្រើសជាតិនោះឡើយ ផ្ទុយទៅវិញក្លិប ១០ផ្សេងទៀតសុទ្ធតែត្រូវបានជ្រើសរើសកីឡាករឲ្យចូលជម្រើសជាតិម៉ាឡេសុី។

កីឡាករទាំង ២៤នាក់ដែលត្រូវបានកោះហៅរូមមាន៖

១. NAZMI FAIZ MANSOR លេងជាខ្សែបម្រើ (មកពីក្លិប JOHOR DARUL TA’ZIM)

២. SYAFIQ AHMAD លេងជាខ្សែប្រយុទ្ធ (មកពីក្លិប JOHOR DARUL TA’ZIM)

៣. SAFAWI RASID លេងជាខ្សែប្រយុទ្ធ (មកពីក្លិប JOHOR DARUL TA’ZIM)

៤. ADAM NOR AZLIN លេងជាខ្សែការពារ (មកពីក្លិប JOHOR DARUL TA’ZIM)

៥. FAZLY MAZLAN លេងជាខ្សែការពារ (មកពីក្លិប JOHOR DARUL TA’ZIM)

៦. FARIZAL MARLIAS លេងជាអ្នកចាំទី (មកពីក្លិប JOHOR DARUL TA’ZIM)

៧. HAFIZUL HAKIM KHAIRUL NIZAM JOTHY លេងជាអ្នកចាំទី (មកពីក្លិប PERAK)

៨. SHAHRUL SAAD លេងជាខ្សែការពារ (មកពីក្លិប PERAK)

៩. AMIRUL AZHAN AZNAN លេងជាខ្សែការពារ (មកពីក្លិប PERAK)

១០. NASIR BASHARUDIN លេងជាខ្សែបម្រើ (មកពីក្លិប PERAK)

១១. RIZAL GHAZALI លេងជាខ្សែការពារ (មកពីក្លិប KEDAH)

១២. AKRAM MAHINAN លេងជាខ្សែបម្រើ (មកពីក្លិប KEDAH)

១៣. SYAZWAN ZAINON លេងជាខ្សែបម្រើ (មកពីក្លិប KEDAH)

១៤. AKHYAR RASHID លេងជាខ្សែបម្រើ (មកពីក្លិប KEDAH)

១៥. ZAQUAN ADHA ABD RADZAK លេងជាខ្សែប្រយុទ្ធ (មកពីក្លិប KUALA LUMPUR)

១៦. SYAZWAN ANDIK ISHAK លេងជាខ្សែការពារ (មកពីក្លិប KUALA LUMPUR)

១៧. RFAN ZAKARIA លេងជាខ្សែបម្រើ (មកពីក្លិប KUALA LUMPUR)

១៨. KHAIRUL FAHMI CHE MAT លេងជាអ្នកចាំទី (មកពីក្លិប MELAKA UNITED)

១៩. RAWILSON BATUIL លេងជាខ្សែការពារ (មកពីក្លិប SABAH)

២០. NIK AKIF SYAHIRAN NIK MAT លេងជាខ្សែបម្រើ (មកពីក្លិប KELANTAN)

២១. SHAHREL FIKRI MD លេងជាខ្សែប្រយុទ្ធ (មកពីក្លិប NAKHON RATCHASIMA)

២២. NORSHAHRUL IDLAN TALAHA លេងជាខ្សែប្រយុទ្ធ (មកពីក្លិប PAHANG)

២៣. MAHALLI JASULI លេងជាខ្សែបម្រើ (មកពីក្លិប PKNS FC)

២៤. SYAHMI SAFARI លេងជាខ្សែបម្រើ (មកពីក្លិប SELANGOR)

សឿយ វិសាល
កែវ សុខផេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]