ភ្នំពេញ៖ ទោះជាមានការរិះគន់ ពីបណ្តាអ្នកគាំទ្រជាច្រើនយ៉ាងណាក្តី ក៏អតីតតារាសម្តែងស្រីអ្នកនាង សុខ ស្រីម៉ុច ហៅជីដូន កាកី ហាក់ដូចជាមិនខ្វល់ខ្វាយពីរឿងទាំងអស់នោះ ព្រោះថានេះជាចំណង់ចំណូលចិត្ត របស់នាងដែលនាងពេញចិត្តនឹងធ្វើវាឡើង។

ជាក់ស្តែង នៅក្នុងថ្ងៃនេះដែរ ជាថ្ងៃពិសេសថ្ងៃកំណើតរបស់កូនស្រីសំណព្វរបស់នាង នាងក៏បានធ្វើការជូនពរទៅកាន់កូនស្រី ជាមួយនឹងពាក្យពេចន៍ដ៏មានអត្ថន័យជាច្រើន មិនត្រឹមតែប៉ុណ្ណោះ នាងក៏បានដឹកដៃកូនទៅដើរលេងនៅឆ្នេសមុទ្រ យ៉ាងសប្បាយរីករាយ។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះនោះគឺ តារារូបនេះបានដឹកដៃកូនស្រីលេងខ្លួន នៅក្នុងឈុតប៊ីគីនី ដើរលំហែកាយ បញ្ចេញសាច់យ៉ាងមួយអស់ដៃ ខណៈពេលដែរ មហាជនជាច្រើននៅតែមិនពេញចិត្តជាមួយនឹងការស្លៀកពាក់របស់នាង។

លើសពីនេះ នាងក៏មិនបានហាមឃាត់ និងមិនពេញចិត្តឲ្យកូនស្រីស្លៀកស៊ិចស៊ីនោះទេ នាងថែមទាំងបញ្ចេញសារមួយថា៖ «កូនអាចក្លាយទៅជាអ្វីគ្រប់យ៉ាងក៍បាន ឲ្យតែជួយដល់សង្គមតែសុំដាច់ខាត មិនមែនជាដង្កូវសម្រាប់ប្រទេសជាតិ ហើយក៍នឹងក្លាយទៅជាស្រីដែលស៊ិចស៊ីជាងម្ដាយ សម្រាប់ស្នងដំណែងពីម្ដាយណា (តែបើចង់ស៊ិចស៊ីចឹងទាល់តែកូនឯងឈប់បាយពីរចានម្នាក់ឯង)។

ក្រោយពីឃើញបែបនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាមានការភ្ញាក់ផ្អើលតែម្តង ដោយមិននឹកស្មានថា នាងក៏ចូលចិត្តឲ្យកូនស្រីរបស់ខ្លួនស៊ិចស៊ីបែបនេះដែរ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖ 

ស្រីម៉ុច
ស្រីម៉ុច និងកូនស្រី
ស្រីម៉ុច និងកូនស្រី
ស្រីម៉ុច និងកូនស្រី
ស្រីម៉ុច និងកូនស្រី
កូនស្រីរបស់ស្រីម៉ុច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]