(ភ្នំពេញ)៖ តារាសម្ដែង និងជាតារាចម្រៀងមួយរូប លោក យ៉ែម សំអូន ត្រូវបានគេសង្កេតឃើញថា លោកទទួលបានការគាំទ្រខ្លាំង ពីសំណាក់ប្រិយមិត្តទស្សនិកជន និងកំពុងមានរាសីឡើងស្រឺតៗ ក្នុងជួរសិល្បៈ ជាពិសេសគឺសិល្បៈសម្តែងនេះតែម្ដង។ យ៉ាងណាមិញ ក្រោយពីបានទទួលដំណឹងថា កូនស្រីរបស់ខ្លួន ដែលមានឈ្មោះថា Veronica កំពុងតែធ្លាក់ខ្លួនឈឺធ្ងន់ ស្ទើរតែចង់បញ្ចប់ជិវិតខ្លួនឯង ពោលគឺកើតជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ ស្រាប់តែ លោក យ៉ែម សំអូន បានប្រកាសចេញបទចម្រៀង Original និពន្ធ និងបកស្រាយដោយលោកផ្ទាល់ថែមទៀតផង ដើម្បីផ្ញើជូនកូនស្រី ដែលកំពុងតែឈឺធ្ងន់ នៅអូស្រ្តាលី។

ជាក់ស្ដែង ក្រោយពេលមានដំណឹងកូនស្រីដែលមាន ជំងឺផ្លូវចិត្តធ្ងន់ធ្ងររួចមក លោក យ៉ែម សំអូន បានបញ្ចេញបទចម្រៀងមួយបទមានចំណងជើងថា «ទឹកភ្នែកសម្ងាត់ឪពុកខ្ញុំ» ច្រៀងរៀបរាប់អត្ថន័យពីរោះ និងសាច់ភ្លេងដ៏សែនកម្សត់ ធ្វើឲ្យអ្នកដែលបានស្តាប់ហើយមានចិត្តក្ដុកក្ដួលខ្លាំង។ យ៉ាងណាមិញ បទមួយនេះមិនទាន់ចេញជាផ្លូវការឡើយ ដោយគ្រាន់តែច្រៀងសម ក្នុងស្ទូឌីយោតែប៉ុណ្ណោះ។

ដើម្បីឲ្យជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តទស្សនិកជន ចូលរួមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា៖

យ៉ែម​ សំអូន
យ៉ែម​ សំអូន
យ៉ែម​ សំអូន

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យ៉ែម សំអូន