បរទេស៖ ខែ្សបម្រើឆ្នើមរបស់ក្រុមអ្នកមានបុណ្យ FC Barcelona កីឡាករ Ivan Rakitic បានបង្ហើបកីឡាករដែលរូបគេគិតថាជាកីឡាករល្អជាងគេលើលោកគឺមិនមែនមិត្ដរួមក្រុម Lionel Messi ទេ តែជាមិត្ដរួមជាតិ Luka Modric។ 

Messi និង Rakitic

អតីតខែ្សបម្រើរបស់ក្រុម Sevilla នេះ បានសរសើរដល់មិត្ដរបស់ខ្លួនដែលជាកីឡាករលេងឲ្យក្រុមគូសត្រូវរបស់គេ Barcelona គឺខែ្សបម្រើឆ្នើមរបស់ក្រុម Real Madrid កីឡាករ Luka Modric ថាជាកីឡាករល្អជាងគេលើលោកក្នុងឆ្នាំនេះ បន្ទាប់ពីជួយឲ្យក្រូអាតឡើងដល់វគ្គផ្ដាច់ព្រ័ត្រ និងជួយក្លិបឲ្យឈ្នះពានរង្វាន់ Champions League។

នៅក្នុងបទសសម្ភាសមួយ Rakitic បាននិយាយថា៖ «Luka ពេលនេះប្រៀបបានដូចទៅនឹងកាំភ្លើងធំមួយក្នុង La Liga។ គេជាកីឡាករល្អជាងគេលើលោកក្នុងឆ្នាំនេះ ហើយក្នុងនាមពួកយើងជាជនជាតិក្រូអាត ពិតជាមានមោទនភាពសម្រាប់រូបគេ»។

«ខ្ញុំសង្ឃឹមថាពានដែលគេនឹងឈ្នះជាបន្ដគឺ Ballon d’Or ព្រោះថា គេ (Modric) សាកសមនឹងឈ្នះវា» Rakitic បន្ថែម។

សូមបញ្ជាក់ថា Modric បានប្រជែងឈ្នះអតីតមិត្ដរួមក្រុម Cristiano Ronaldo និងខែ្សប្រយុទ្ធ Mohamed Salah របស់ក្រុម Liverpool ដើម្បីឈ្នះពានរង្វាន់កីឡាករល្អជាងគេប្រចាំទ្វីបអឺរ៉ុប កាលពីសប្ដាហ៍មុន៕  

Modric និង Rakitic

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]