ប្រស៊ីល៖ បន្ទាប់ពីខ្សែប្រយុទ្ធ Neymar JR. បានបង្ហាញនូវកាយវិការអង្គុយយំដូចជាកូនក្មេងនៅមុខបដារបស់អ្នកគាំទ្រក្លិប Nimes កាលពីពេលកន្លងទៅ ថ្មីៗនេះស្រាប់តែលេចចេញវីដេអូមួយបង្ហាញពីកីឡាកររូបនេះប្រេស៊ីលអបអរគ្រាប់បាល់តាមលំនាំស្ទីលដែលខ្សែប្រយុទ្ធ Cristiano Ronaldo តែងតែធ្វើនៅពេលគេស៊ុតបញ្ចូលទីម្តងៗ។

Neymar និង Cristiano Ronaldo

អំឡុងពេលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិប្រេស៊ីលត្រៀមប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិអាមេរិកនៅចុងសប្ដាហ៍នេះ ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Paris Saint-Germain បានហ្វឹកហាត់ទាត់បាល់ Free-Kick នៅខាងលើតំបន់គ្រោះថ្នាក់បានយ៉ាងល្អ។

បន្ទាប់ពីស៊ុតបាល់បញ្ចូលទីរួចមកអតីតខ្សែប្រយុទ្ធក្លិបអ្នកមានបុណ្យ FC Barcelona នេះក៏បានរត់ទៅពីខាងក្រោយមិត្តរួមក្រុមរបស់គេ រួចក៏លោតអបអរតាមលំនាំស្ទីលដែលអតីតខ្សែប្រយុទ្ធក្លិបអធិរាជស Real Madrid តែងតែធ្វើកន្លងមក ហើយនេះក៏ជាសកម្មភាពមួយដែលអ្នកគាំទ្រគ្រប់គ្នាកម្រនឹងបានឃើញកីឡាករឆ្នើមរូបនេះធ្វើត្រាប់តាមកីឡាករផ្សេងៗទៀតខ្លាំងណាស់។

Neymar

គួរឲ្យដឹងថា កាលពីមុនពេលដែលខ្សែប្រយុទ្ធ Neymar ក្លាយជាកីឡាករអាជីពគេធ្លាប់និយាយថាខ្សែប្រយុទ្ធ Cristiano Ronaldo គឺជាតារាសំណព្វក្នុងដួងចិត្តរបស់គេផងដែរ ខណៈដែលអ្នកទាំងពីរក៏ធ្លាប់ប្រកួតប៉ះគ្នាជាច្រើនដងផងដែរកាលពីរដូវកាលមុន ពេលដែលខ្សែប្រយុទ្ធកំពូលរូបនេះផ្លាស់មកលេងនៅក្លិប Juventus៕

Cristiano Ronaldo
Neymar

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]