បរទេស៖ មនុស្សខ្លះមានគំនិតថា គាំទ្រក្រុមបាល់ទាត់តែមួយនឹងនៅជាមួយក្រុមនោះរហូត គឺជារឿងមួយដែលបង្ហាញឲ្យឃើញពីក្ដីស្មោះស័្មគ្រគាំទ្រក្រុមនោះ មិនថាស្ថានភាពបែបណានោះទេ ខណៈមនុស្សខ្លះទៀតយល់ថា គាំទ្រក្លិបច្រើន គឺជារឿងល្អទៅវិញ។ 

អ្នកគាំទ្រ

ផ្អែកទៅលើការសិក្សាមួយរបស់ COPA 90 បានបង្ហាញឲ្យឃើញថា នៅក្នុងចក្រភពអង់គ្លេស មនុស្សដែលមានអាយុចម្លោះពី ១៦ ដល់២៤ឆ្នាំ ចំនួន៤៦% យ៉ាងហោចណាស់ពួកគេក៏គាំទ្រក្លិបបាល់ទាត់ចំនួន២ដែរ ដែលនេះជារឿងមួយដ៏គួរឲ្យនឿយឆ្ងល់ ព្រោះតាមធម្មតាអ្នកគាំទ្របាល់ទាត់ គឺគាំទ្រស្មោះស័្មគ្រតែក្លិបមួយប៉ុណ្ណោះ។

វាបង្ហាញឲ្យឃើញច្បាស់ថា នៅក្នុងយុគសម័យនេះក្មេងៗ យុវជនជាច្រើនចូលចិត្ដកីឡាករ ជាងក្លិបបាល់ទាត់ ជាក់ស្ដែងដូចជាការផ្លាស់ប្ដូរទៅលេងឲ្យក្រុមសេះបង្កង់ Juventus របស់កំពូលតារាឆ្នើម Cristiano Ronaldo ដែលធើ្វឲ្យប្រិយមិត្ដរបស់ Real Madrid មួយចំនួន បែរចិត្ដមកចាប់អារម្មណ៍លើក្លិបដែលប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់នេះ បានលេង។

សូមបញ្ជាក់ថា Real Madrid បានបាត់បង់អ្នកគាំទ្រចំនួន១លាន Followers ក្នុងបណ្ដាញសង្គម Twitter ត្រឹមរយៈពេល២៤ម៉ោងប៉ុណ្ណោះ បន្ទាប់ពីម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យ ធើ្វការផ្លាស់ប្ដូរទៅកាន់ក្លិបយក្សរបស់ះអ៊ីតាលី៕  

Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]