អាល្លឺម៉ង់៖ ខ្សែបម្រើ Toni Kroos របស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ បាននិយាយថាកីឡាករ Leroy Sane គួរតែខិតខំកែប្រែភាសាកាយវិការបន្ថែមទៀត បើសិនជាគេចង់លេងនៅក្នុងក្រុមជម្រើសជាតិអាល្លឺម៉ង់បន្តទៀតបាន។

Toni Kroos

ខ្សែបម្រើវ័យ ២២ឆ្នាំនេះមិនត្រឹមតែបានអវត្តមានជាមួយក្រុមជម្រើសជាតិអាល្លឺម៉ង់នៅក្នុងការប្រកួត World Cup ឆ្នាំ ២០១៨កន្លងទៅនោះទេ ដោយឡែកនៅក្នុងក្លិបមេឃខៀវ Manchester City ក៏មិនសូវខុសគ្នាពីក្រុមជម្រើសជាតិប៉ុន្មានដែរ ពោលគឺកីឡាកររូបនេះមិនសូវបានលេងនៅក្នុងជម្រើស ១១នាក់ដំបូងរបស់គ្រូបង្វឹក Pep Guardiola ឡើយ។

ខ្សែប្រយុទ្ធដែលបានផ្ទេរមកពីក្លិប Schalke នៅឆ្នាំ ២០១៦ ក្នុងតម្លៃ ៣៧លានផោន (ជាង ៤៧ លានដុល្លារអាមេរិក) នេះត្រូវបានគ្រូបង្វឹកផ្តល់ឱកាសជាលើកទី ២ដល់រូបគេ បន្ទាប់ពីខកខានមិនបានទៅជួយមិត្តរួមក្រុមនៅក្នុងប្រទេសរុស្ស៊ីកាលពីពេលកន្លងទៅ។

យ៉ាងណាមិញ ខ្សែបម្រើប្រយុទ្ធរបស់ក្លិបអធិរាជស Real Madrid បានប្រាប់ឲ្យដឹងនៅមុនការប្រកួតបើកឆាករបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ជាមួយក្រុមជម្រើសជាតិបារាំងក្នុងពានរង្វាន់ Nations League នៅទីក្រុង Munich ថា៖ «ជួនកាលនៅក្នុងក្រុមជម្រើសជាតិរបស់ខ្ញុំគឺពួកគេមិនសូវប្រើប្រាស់ការនិយាយដោយផ្ទាល់ប៉ុន្មានទេ ភាគច្រើនគឺប្រើប្រាស់នូវភាសាកាយវិការដើម្បីងាយស្រួលក្នុងការទំនាក់ទំនងគ្នា ទោះបីជាចាញ់ឬឈ្នះក្តី។ ដូច្នេះហើយ Sane ត្រូវតែពង្រឹងភាសាកាយវិកាយរបស់គេឲ្យបានច្រើនជាងនេះ ខ្ញុំដឹងថាគេគឺជាកីឡាករដែលមានអ្វីគ្រប់យ៉ាងដែលពួកយើងត្រូវការហើយ ប៉ុន្តែដើម្បីក្លាយជាកីឡាករលំដាប់ពិភពលោកម្នាក់បានគេត្រូវតែធ្វើឲ្យបានល្អជាងនេះទៅទៀត»។

Leroy Sane

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិអាល្លឺម៉ង់នឹងត្រូវជួបគ្នាជាមួយក្រុមជម្រើសជាតិបារាំងនៅក្នុងពានរង្វាន់ UEFA Nations League នៅថ្ងៃសុក្រ ស្អែកនេះ ហើយការប្រកួតនឹងចាប់ផ្តើមធ្វើឡើងនៅម៉ោង ១:៤៥នាទីយប់ (ម៉ោងនៅក្នុងប្រទេសកម្ពុជា)៕

Toni Kroos
Leroy Sane

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]