ភ្នំពេញ៖ ដោយមានការសហការពីខ្មែឌឺហ្សាញកាត់ដេរ​ «ម្កុដមាសខ្មែរ​សម្អាងការ» បានរួមគ្នាបង្កើតនូវសម្លៀកបំពាក់សម្រាប់ពិធីអាពាហ៍ពិពាហ៍ដ៏អស្ចារ្យ មិនថាឈុតបុរាណ ឬសម័យ ពិតជាមាន​ភាពស្រស់ស្អាត ដែល​បង្ហាញម៉ូតដោយ​តារា​ចម្រៀង​ល្បី​ឈ្មោះអ្នក​នាង សុគន្ធ និសា និង​​តារា​សម្ដែង ​ម៉ាក សែនសូនីតា ហៅ​ តូតា ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន ក្នុងការជ្រើសរើសសម្រាប់ថ្ងៃពិសេសរបស់បុត្រាបុត្រីលោកអ្នក។

​អ្នកស្រី គង់ សុត្រាវី ជា​ម្ចាស់​សម្អាងការ «​ម្កុដ​​មាស​​ខ្មែរ​សម្អាង​ការ»​ បានថ្លែង​ឲ្យ​ដឹង​ថា៖

«ក្រៅពីម៉ូតសម្លៀក​បំពាក់​ស្អាតប្លែកហើយ លោកអ្នកអាចធ្វើតេស្តផាត់មុខ​មុនថ្ងៃអាពាហ៍ពិពាហ៍ដោយឥតគិតថ្លៃ។ រឹតតែពិសេសទៀត គឺគ្រឿងអលង្ការ​ដែលធ្វើពី​ ផ្លាទីន មាស និងពេជ្រសុទ្ធ សំរាប់​កូនក្រមុំក្នុងថ្ងៃពិសេស ជាមួយតម្លៃសម្យរម្យមិនធ្លាប់មាន»។

ដើម្បីអបអរការបើកទីតាំងថ្មី ម្ចាស់​សម្អាង​ការ​ដដែល​ បាន​បញ្ជាក់​ថា រាល់​ការ​កក់​ចាប់ពីថ្ងៃនេះនឹង​ទទួលបានការបញ្ចុះតម្លៃ ១០ ភាគរយ ក្នុង​នោះ​គ្រប់កញ្ចប់​ដែលលោកអ្នកបានជាវ កូន​ក្រមុំ​សុទ្ធ​តែអាចធ្វើការកុម្ម៉ង់ ជ្រើសរើសសម្លៀកបំពាក់ថ្មីៗ ទៅតាមការចង់បានរបស់អតិថិជន​។

សូមជម្រាបថា នៅថ្ងៃទី ២២ និង ២៣ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ លោកអ្នកដែលមានបំណងរៀបអាពាហ៍ពិពាហ៍ អាចអញ្ជើញ​ទៅទស្សនា​បញ្ជរតាំងពិព័រណ៍សម្លៀកបំពាក់របស់សម្អាងការ​ដោយផ្ទាល់ នៅអាគារសាលពិព័រណ៍កោះពេជ្រ ឬ​អញ្ជើញមកទីតាំងផ្ទាល់ ដែល​មាន​អាស័យដ្ឋាន​​ក្នុង​ផ្ទះ​វីឡាលេ​ខ ១០A ​៣៣៧ សង្កាត់​បឹងកក់ ១ ខណ្ឌ​ទួលគោក ឬអាច​ទាក់​ទង​តាម​លេខទូស័ព្ទ ០១២ ៧៧៦ ១៥១​,០៩៨ ៧៧៦ ១៥១​, ០១០ ៥០ ២០ ៥០​៕

សុគន្ធ និសា និង ម៉ាក សែនសូនីតា
​អ្នកស្រី គង់ សុត្រាវី ជា​ម្ចាស់​សម្អាងការ
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
សុគន្ធ និសា និង ម៉ាក សែនសូនីតា
សុគន្ធ និសា និង ម៉ាក សែនសូនីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា