ភ្នំពេញ៖ លោក ហ៊ុន ធារ៉ា គឺជាម្នាក់ប្រជាពលរដ្ឋរស់នៅក្នុងភូមិ ពង្រកើត ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម បានត្រូវរង្វាន់ធំ គឺរថយន្ត FORD Ranger XLT មួយគ្រឿង ដែលមានតម្លៃប្រមាណ ១៧៥ លានរៀល ពីកម្មវិធីបើកគម្របឈ្នះរង្វាន់ (OISHI Instant Win) ពីក្រុមហ៊ុនតែបៃតង អូអិឈិ (OISHI) កាលពីពេលកន្លងទៅនេះ។ 

«សូម្បីតែម៉ូតូថ្មីមួយគ្រឿង ក៏ខ្ញុំមិនហ៊ានស្រមៃផង តែនៅពេលនេះ ខ្ញុំទទួលបានរថយន្តថ្មីសន្លាងមួយគ្រឿង គឺវាហាក់ដូចជាខ្ញុំទទួលបានមាសមួយហិបធ្លាក់ពីលើមេឃមកអ៊ីចឹង»

នេះគឺជាសម្ដីនិយាយចេញពីអារម្មណ៍ពិតៗ ទាំងទឹកភ្នែករលីងរលោង ក្នុងកែវភ្នែកទាំងសងខាង ដោយសារតែភាពរំភើបរកអ្វីមកប្រៀបពុំបាន តាំងពីបានកើតមករហូតមកដល់វ័យ ២៥ ឆ្នាំរបស់អ្នកឈ្នះរង្វាន់ទី ៤ ក្នុងកម្មវិធីបើកគម្របឈ្នះរង្វាន់ (OISHI Instant Win) ពីក្រុមហ៊ុនតែបៃតង អូអិឈិ (OISHI) គឺលោក ហ៊ុន ធារ៉ា

សព្វថ្ងៃ ធារ៉ា បានជួលទីតាំងមួយកន្លែងពីបងស្រីរបស់ខ្លួន បើកធ្វើជាកន្លែងជួសជុលម៉ូតូដោយរូបលោកផ្ទាល់ គឺជាជាងជួលជុលដើម្បីទទួលបានប្រាក់កំរ៉ៃ យកមកផ្គត់ផ្គង់ជីវភាពគ្រួសារ ដែលមានលោកស្រី ធូ ចាន់ធា ជាប្រពន្ធ និងកូនប្រុសម្នាក់ ដែលទើបតែមានអាយុ ៦ ខែ។

«ខ្ញុំពិតជាភ្ញាក់ផ្អើល និងរំភើបយ៉ាងខ្លាំងនៅពេលដែលបើកគម្របដបតែបៃតងអូអិឈិរសជាតិផ្លែទទឹម ដែលខ្ញុំតែងតែផឹកវាជាធម្មតា ហើយឃើញមានរូបឡាននៅក្នុងគម្របដបនោះ»។

លោក ហ៊ុន ធារ៉ា រំលឹកពីអារម្មណ៍របស់ខ្លួន នៅថ្ងៃដែលបើកគម្របដប តែបៃតងអូអិឈិ ហើយដឹងថាខ្លួនត្រូវរង្វាន់ធំ។

ដោយលោកបានបន្តទៀតថា៖ 

«អារម្មណ៍នៅពេលនោះ គឺខ្ញុំពិតជាពិបាកនឹងនិយាយប្រាប់ណាស់ នៅពេលដែលដឹងថាត្រូវរង្វាន់ធំ គឺរថយន្តមួយគ្រឿងនោះ។ ខ្ញុំបានយកគម្របដបនោះទៅឲ្យប្រពន្ធខ្ញុំជួយពិនិត្យ ព្រោះខ្ញុំហាក់ដូចជាមិនជឿលើភ្នែកខ្លួនឯង។ ពួកយើងបានពិនិត្យម្ដងហើយម្តងទៀតដើម្បីឲ្យប្រាកដថា គម្របដបតែបៃតងអូអិឈិ (OISHI) នោះគឺពិតជាត្រូវរង្វាន់ធំ គឺរថយន្ត FORD Ranger XLT មួយគ្រឿង ដែលមានតម្លៃប្រមាណ ១៧៥ លានរៀលពិតប្រាកដមែន»។
លោក ហ៊ុន ធារ៉ា ត្រូវរង្វាន់រថយន្ត

ធារ៉ា និយាយដោយស្នាមញញឹមជាមួយប្រពន្ធ ដែលកំពុងតែបីកូននៅក្នុងដៃ។

អ្នកឈ្នះរង្វាន់ទី ៤ ក្នុងកម្មវិធីបើកគំរបឈ្នះរង្វាន់ (OISHI Instant Win) ពីក្រុមហ៊ុនតែបៃតង អូអិឈិ (OISHI) លោក ហ៊ុន ធារ៉ា បានយល់ឃើញថា រង្វាន់ដែលលោកទទួលបាននៅពេលនេះ វាអាចជួយឲ្យក្តីសុបិនរបស់លោកក្លាយជាការពិត និងធ្វើឲ្យជីវិតគ្រួសាររបស់លោកកាន់តែប្រសើរឡើង ជាពិសេសគឺកូនប្រុសរបស់លោក ដែលទើបតែមានអាយុ ៦ ខែ នឹងអាចទទួលបានការអប់រំល្អ និងធំធាត់នៅក្នុងជីវភាពល្អប្រសើរនៅពេលអនាគត ដែលខុសប្លែកកាលពីពេលមុន ដែលលោករកបានតែមួយថ្ងៃសម្រាប់មួយថ្ងៃ ដើម្បីផ្គត់ផ្គងជីវភាពតែប៉ុណ្ណោះ ហើយមិនដែលហ៊ានគិតវែងឆ្ងាយ អំពីរឿងអនាគតនោះឡើយ។

«ថ្ងៃនេះ គម្របដបតែបៃតងអូអិឈិ បានធ្វើឲ្យក្តីសុបនិរបស់ខ្ញុំក្លាយជាការពិត ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ក្រុមហ៊ុន តែបៃតង អូអិឈិ ដែលបានបង្កើតឲ្យមានការផ្ដល់រង្វាន់នេះនៅក្នុងប្រទេសកម្ពុជា ដោយមិនត្រឹមតែផ្ដល់នូវផលិតផល ដែលមានគុណភាពនោះទេ ថែមទាំងផ្ដល់នូវអត្ថប្រយោជន៍ ដល់អតិថិជនរបស់ខ្លួនផងដែរ»។

លោក ហ៊ុន ធារ៉ា បាននិយាយដោយម៉ឹងម៉ាត់រួចបន្តថា៖ 

«សូមផ្ញើសារទៅមិត្តភក្ដិ និងប្រជាជនកម្ពុជា សូមឲ្យទទួលទានតែបៃតងអូអិឈិ OISHI ដែលជាផលិតផលមានគុណភាពខ្ពស់ នៅរាល់ពេលដែលអ្នកស្រេកទឹកជាមួយជម្រើសជាច្រើន ដែលអ្នកចូលចិត្ត ហើយអ្នកនឹងអាចក្លាយជាម្ចាស់រថយន្ត FORD Ranger XLT មួយគ្រឿងដូចខ្ញុំដែរ»។
លោក ហ៊ុន ធារ៉ា ត្រូវរង្វាន់រថយន្ត

លោក សុង សាក់លី នាយកផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុនតែបៃតងអូអិឈិ បាននិយាយថា៖ 

«យើងពិតជាសប្បាយរីករាយណាស់ ដែលបានបង្កើតឲ្យមានកម្មវិធីបើកគម្របឈ្នះរង្វាន់ភ្លាមៗពីតែបៃតអូអិឈី ក្នុងឆ្នាំ២០១៨ នេះឡើង។ ក្រុមហ៊ុនយើង នឹងបន្តផ្ដល់ជូនកម្មវិធីនេះដល់អតិថិជនរបស់យើងបន្តទៀត ដើម្បីចូលរួមលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនយើងនឹងផ្ដល់ជូននូវរសជាតិជាច្រើនជម្រើសផ្សេងទៀត នៃផលិតផលតែបៃតងរបស់យើង ហើយយើងសង្ឃឹមថា អតិថិជនរបស់នឹងរីករាយ និងចូលរួមបន្តគាំទ្រផលិតផលតែបៃតងអូអិឈិរបស់យើងជារៀងរហូត»។
លោក ហ៊ុន ធារ៉ា ត្រូវរង្វាន់រថយន្ត

គួររំម្លឹកផងដែរថា កម្មវិធីបើកគម្របឈ្នះរង្វាន់របស់តែបៃតងអូអិឈិ គឺជាកម្មវិធីមួយផ្ដល់ឱកាសដល់អតិថិជន ដើម្បីផ្សងសំណាងយករង្វាន់នៅក្រោមគម្របដប ដែលមានដូចជា៖ រថយន្ត FORD Ranger XLT ប្រាក់សុទ្ធ ១០ លានរៀល និងរង្វាន់ផលិតផលតែបៃតងអូអិឈិជាច្រើនលានដប។

លោកអ្នកនឹងអាចក្លាយជាម្ចាស់រង្វាន់ធំរថយន្ត FORD Ranger XLT ពីកម្មវិធីបើកគម្របឈ្នះរង្វាន់របស់តែបៃតងអូអិឈិ។

លោក ហ៊ុន ធារ៉ា ត្រូវរង្វាន់រថយន្ត

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ទំព័រហ្វេសបុករបស់តែបៃតងអូអិឈិ https://www.facebook.com/OishiCambodia/ ឬទាក់ទងមកកាន់លេខ 015 691 555/015 693 555 សម្រាប់អ្នកត្រូវរង្វាន់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]