ព័រទុយហ្គាល់៖ គ្រូបង្វឹកក្រុមជម្រើសជាតិព័រទុយហ្គាល់លោក Fernando Santos បាននិយាយថាខ្សែប្រយុទ្ធ Cristiano Ronaldo សាកសមនឹងគ្រងដំណែងកីឡាករឆ្នើមប្រចាំឆ្នាំរបស់ UEFA ជាងខ្សែបម្រើក្រុមជម្រើសជាតិក្រូអាត Luka Modric។

Fernando Santos

បើយោងតាមលោក Fernando Santos ដែលជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់លោកបានលើកឡើងថា តាមត្រូវមិនមែនជាអតីតកីឡាកររបស់ក្លិបមាន់ខ្នាយមាស Tottenham Hotspur ជាអ្នកឈ្នះពានកីឡាករឆ្នើមប្រចាំឆ្នាំ ២០១៧-១៨នោះទេ តាមពិតគួរតែជាខ្សែប្រយុទ្ធដែលទើបនឹងផ្លាស់លេងនៅក្លិប Juventus ទើបត្រូវ ។

អតីតខ្សែប្រយុទ្ធក្លិបអធិរាជសនេះ ធ្លាប់ស៊ុតបញ្ចូលទីបានចំនួន ១៥គ្រាប់ដើម្បីជួយឱ្យអតីតក្លិប Real Madrid របស់គេបានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League ជាលើកទី ៣កាលពីរដូវកាលមុននេះ ប៉ុន្តែម្ចាស់ Ballon d'Or ដល់ទៅ ៥សម័យកាលនេះបែរជាចាញ់មិត្តរួមក្រុមរបស់គេទៅវិញក្នុងការប្រជែងពានកីឡាករល្អប្រចាំទ្វីបអឺរ៉ុបឆ្នាំ ២០១៧-១៨។

ខណៈដែលគ្រូបង្វឹកវ័យ ៦៣ឆ្នាំនេះបាននិយាយទៅកាន់អ្នកយកព័ត៌មានបែបនេះថា៖ «ការបោះឆ្នោតរបស់ FIFA សម្រាប់ជ្រើសរើសកីឡាករល្អបំផុតមិនមែនខ្ញុំជាអ្នកជ្រើសរើសនោះទេ ប្រសិនបើឲ្យខ្ញុំរើសវិញ Ronaldo គឺជាជើងឯកដ៏សាកសមបំផុត។ Ronaldo គឺជាម្ចាស់ជើងឯកសម្រាប់ខ្ញុំ ហើយខ្ញុំគិតថាខ្សែបម្រើ Luka Modric គឺស្ថិតនៅក្នុងលំដាប់ទី ២តែប៉ុណ្ណោះ ប៉ុន្តែសម្លេងដែលនៅសល់ពីសាធារណជននិងអ្នកសារព័ត៌មានក៏ដូចជាគ្រូបង្វឹកដទៃផ្សេងទៀតគឺមានមនុស្សជាច្រើនខ្ញុំគិត។ ក្នុងការបោះឆ្នោតនោះខ្ញុំគិតថា Cristiano គួរតែជាអ្នកឈ្នះសម្រាប់អ្វីដែលគេបានធ្វើនៅ Champions League ដើម្បីអ្នកទាំងអស់»។

Cristiano Ronaldo

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិព័រទុយហ្គាល់នឹងបើកទ្វារកីឡដ្ឋាន Estádio Algarve ទទួលស្វាគមន៍ក្រុមជម្រើសជាតិក្រូអាតនៅថ្ងៃ សុក្រ ស្អែកនេះម៉ោង ១:៤៥នាទីយប់ ដើម្បីប្រកួតមិត្តភាពកម្តៅសាច់ដុំក្រោយមិនបានជួបគ្នាអំឡុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនៅប្រទេសរុស្ស៊ីកន្លងទៅ ស្របពេលដែល ៥ប្រកួតចុងក្រោយនេះក្រូអាតមិនដែលស្គាល់ពាក្យថាឈ្នះក្រុមព័រទុយហ្គាល់ម្តងណានោះទេ៕

Cristiano Ronaldo
Luka Modric

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]