កម្សាន្ត៖ ជឿអត់ថា នៅលើលោកយើងនេះ មានស្បែកជើង ដែលមានតម្លៃថ្លៃហួសពីការស្មាន? វាពិតជាមាន ដែលស្បែកជើងទាំងអស់នោះ ត្រូវបានធ្វើឡើង យ៉ាងប្រណីត និងរចនាយ៉ាងស្អាតបំផុត ដើម្បីឲ្យសាកសមនឹងតម្លៃ ហើយក៏មានម៉ូតខ្លះ មានការដាំពេជ្រពីលើស្បែកជើងផងដែរ។

កាលពីថ្មីៗនេះ បើយោងតាមប្រភពព័ត៌មានបរទេសមួយ បានបង្ហាញពីម៉ូតស្បែកជើង ដែលមានតម្លៃថ្លៃ ដែលមានស្បែកខ្លះមានតម្លៃទៅដល់ ខ្ទង់ម៉ឺនដុល្លារ និងខ្ទង់សែនក៏មាន។

តោះកុំឲ្យខាតពេលយូរ តាមដានជាមួយនឹងតម្លៃស្បែកជើង ដែលមានតម្លៃថ្លៃ៖

១) Stuart Weitzman៖ ស្បែកជើងប្រភេទនេះ ជាប្រភេទស្បែកជើង រចនាជាមួយនឹង មាស និងគ្រឿងអលង្ការ ដូចជា ត្បូងពេជ្រ ត្បូងទទឹម ត្បូងកណ្តៀងជាដើម ដូច្នេះទើបស្បែកជើងនីមួយៗ មានតម្លៃថ្លៃ។ ហើយក៏ជាប់ជា ស្បែកជើង មានតម្លៃថ្លៃបំផុត ក្នុងឆ្នាំ២០១៨ ផងដែរ ដែលក្នុងមួួយគូ មានតម្លៃទៅដល់២៧ម៉ឺនដុល្លារឯណោះ។ 

ប្រភេទស្បែកម៉ាកStuart Weitzman

២) Louis Vuitton ដូចជាអ្នកដឹងហើយ ថាប្រ៊នមួយនេះ មានការពេញនិយមខ្លាំង លើពិភពលោក សូម្បីតែស្បែកជើងមនុស្សប្រុស ក៏មានតម្លៃថ្លៃផងដែរ ទៅដល់ ៩ពាន់ដុល្លារឯណោះ។

ប្រភេទស្បែកម៉ាក Louis Vuitton

៣) Manolo Blahnik៖ វាជាប្រភេទប្រ៊ន ដែលមានការពេញចិត្តបំផុត សម្រាប់នារីៗ លើស្បែកជើងកែង ហើយជាពិសេស វាក៏រចនាចេញមក ប្រកបទៅដោយ ភាពប្រណីត និងទន់ស្រួលពាក់។ ក្នុងនោះដែរ តម្លៃនៃប្រ៊េននេះ មានទៅតាមប្រភេទស្បែកជើង បើប្រភេទស្បែកក្រពើ មានតម្លៃជិត៥ពាន់ដុល្លារ។

ប្រភេទស្បែកជើងManolo Blahnik

៤) Gucci ៖ បើនិយាយទៅដល់ ឧស្សាហកម្មហ្វេសសិន គឺគ្រប់គ្នា តែងនឹកទៅដល់ ប្រ៊េនមួយនេះ។ ព្រោះថា គុណភាព វាពិតជាល្អឥតខ្ចោះ ដូច្នេះគ្មានអ្វីដែលត្រូវឆ្ងល់ថា ហេតុអ្វីថាប្រ៊េននេះ មានការចាប់អារម្មណ៍ខ្លាំង។ ក្នុងនោះ ក៏មានស្បែកជើងមួយ នៅក្នុងប្រ៊េនGucci ដែលគេគិតថា ថ្លៃបំផុត នោះជាប្រភេទ ស្បែកជើងក.វែង គឺមានតម្លៃជិត៤ពាន់ដុល្លារ។

ប្រភេទស្បែកជើង Gucci

៥) Christian Louboutin ៖ អ្នកណាដែលងប់ស្រលាញ់ ស្បែកជើងកែង គឺគេមិនភ្លេច នៃប្រ៊េនមួយនេះទេ។ ក្នុងនោះដែរ ប្រភេទស្បែកជើងកែងរបស់ប្រ៊េនChristian Louboutin គឺពិតជា រចនាចេញមកប្រកបទៅដោយភាពស៊ិចស៊ី និង ឡូយឆាយ។ ជាពិសេស មានស្បែកជើងមួយប្រភេទ ដែលរំលេចទៅដោយត្បូងCrystal តូចៗ គឺមានតម្លៃទៅដល់៣ពាន់ដុល្លារ។

ស្បែកជើងម៉ាកChristian Louboutin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]